កុមារី​២​នាក់​បងប្អូន​ដាច់ចិត្ត​មកដល់​សង្កាត់​កា​កាប​ទី​១ ដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ជួយ​ដល់​ពួកគេ​បាន​ចូលរៀន​វិញ​

1365
ចែករម្លែក
  • 1.7K
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: កុមារី​២​នាក់​បងប្អូន ហេតុតែ​ចង់​រៀនសូត្រ ខណៈដែល​រស់នៅ​ក្នុងបន្ទុក​គ្រួសារ ម្តាយ​ជា​ស្ត្រី​ម៉េ​ម៉ា​យ ក្នុងស្ថានភាព​ជីវភាព​ក្រ​លំ​ប៉ាក​តោ​យ៉ាក ដើ​ស៊ីឈ្នួល​គេ​គ្មាន​ផ្ទះសម្បែង ស្នាក់នៅ​មិន​អចិន្ត្រៃយ៍​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​កុមារី​បង​ឈ្មោះ រ័ត្ន រចនា អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៦ និង​ប្អូន​ឈ្មោះ រ័ត្ន កញ្ញា អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣ មាន​ម្តាយ​មិន​ស្គាល់ឈ្មោះ ជា​ស្ត្រី​ម៉េ​ម៉ា​យ ប្តី​រត់ចោល​។​

​តាម​អាជ្ញាធរ​គ្រាន់តែ​ឲ្យ​ដឹងថា ក្មេងស្រី​ទាំង​២​នាក់ រស់នៅក្នុង​សភាព​ជីវភាព​ក្រលំបាក​តោកយ៉ាក ក្នុង​មូលដ្ឋាន​ខាងលើ ខ្វះមុខខ្វះក្រោយ គ្មាន​កង់​ម៉ូតូ​ជិះ​នឹង​គេ សូម្បីតែ​សម្លៀកបំពាក់​ក៏​ខ្វះខាត​ដែរ មិនបាន​រៀនសូត្រ ដោយ​មើលឃើញ​រាល់​ការលំបាក និង​ចំណង់​ចំណូលចិត្ត​របស់​ក្មេង​ទាំង​២​នាក់ ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ ត្រូវបាន​លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​១ បាន​ហៅ​ក្មេងស្រី​ទាំង​២​នាក់​បងប្អូន មកដល់​សាលាសង្កាត់​របស់លោក​ស្រី និង​ឧបត្ថម្ភ​ជួយ​ជា​សម្លៀកបំពាក់ ថវិកា​បន្តិចបន្តួច ដល់​ក្មេង​កំសត់​ទាំងពីរ​។ ជាងនេះទៅទៀត លោកស្រី បាន​សម្របសម្រួល ឲ្យ​ក្មេង​ទាំង​២​នាក់ បាន​ចូលរៀន​សូត្រ​នៅ​សាលាបឋមសិក្សា​សុភមង្គល​។​

​លោកស្រី​ចៅសង្កាត់ សូម​ធ្វើការ​អំពាវនាវ​ផងដែរ ដល់​សប្បុរសជន ក្នុង​និង​ក្រៅប្រទេស មេត្តាជួយ ឧបត្ថម្ភ​ដល់​ក្មេង​ទាំង​២​ផង ពួកគាត់​ផង ស្នាក់នៅ​ភូមិ​ចំការ​ឱ​ឡឹ​ក​១ សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម