សមាគម​សិល្បករ​ខ្មែរ​ជូនដំណឹង​ឱ្យ​ត្រៀម​ចិត្ត​ចំពោះ​ស្ថានភាព​ជំងឺ​អ្នកគ្រូ គង់ ណា​រី​

1604
ចែករម្លែក
  • 212
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តាមរយៈ​លោក អ៊ឹម ជីវ៉ា តារា​សម្តែង និង​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ បានឱ្យដឹងថា ជា​រឿង​គួ​អាណិត​និង​ពិតជា​មិនគួរ​ក្លាយជា​ដំណឹង​អាក្រក់​ឡើង ដោយពេល​នេះ វិ​រៈ​សិល្បករ​អ្នកគ្រូ គង់ ណា​រី ឈានដល់​ដំណាក់កាល​ចុងក្រោយ លែង​ដឹងខ្លួន​ហើយ​។​

​លោក អ៊ឹម ជីវ៉ា ក្រោយ​ធ្វើ​ខួបកំណើត​សប្បាយ​មិនទាន់បាន​ថ្ងៃ​ផង​ក៏​ទទួលដំណឹង​និង​បាន​និយាយថា “​អាណិត​ណាស់​ពេលនេះ វិ​រៈ​សិល្បករ​អ្នកគ្រូ គង់ ណា​រី ឈានដល់​ដំណាក់កាល​ចុងក្រោយ លែង​ដឹងខ្លួន​ហើយ​។ ល្ងាច​នេះ​ខ្ញុំបាទ អុ​ឹ​ម ជីវ៉ា តំណាងអោយ​សមាគមន៍​សិល្បករ​ខ្មែរ បាន​នាំយក​ថវិកា​ចំនួន ៥០០​ដុល្លារ​បន្ថែមទៀត មកជួយ​សម្រួល​ដល់​ការព្យាបាល​ចំពោះ​អ្នកគ្រូ គង់ ណា​រី ដែល​អ្វីដែល​សំខាន់​ពេលនេះ​គឺ​ក្រុមគ្រួសារ​គាត់​បាន​រៀបរាប់ថា អ្នកគ្រូ លែង​ដឹងខ្លួន​តាំងពីព្រឹក​ម្លេះ ហើយក៏​ក​គ្មាន​សង្ឃឹម​ទៀត​ទេ​”​។​

​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា សមាគម​សិល្បករ​ខ្មែរ តែងតែ​តាមដាន​សុខទុក្ខ និង ស្ថានភាព​ជំងឺ​របស់​អ្នកគ្រូ គង់ ណា​រី ក្រោយ​ធ្លាក់​ឈឺ​ធ្ងន់​ជាប់​រហូត​។ គ្រាន់តែ​សមាគម​ទទួលដំណឹង​អ្ន​គ្រូ​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ និង ត្រូវការ​ជាច្រើន​ដើម្បី​ព្យាបាល​នោះ លោក អ៊ឹម ជីវ៉ា បាន​ថវិកា​ពីរលាន​រៀម​ម្តង​ហើយ​។ នា​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ លោក​បាន​នាំ​ថវិកា​ពី​សមាគម​សិល្បករ​ខ្មែរ ម្តងទៀត ចំនួន​២​លាន​រៀល​ទៀត មក​ជូន​អ្នកគ្រូ ខណៈ​ទទួល​ថា​ខ្វះខាត​បង់ថ្លៃ​ព្យាបាល និង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា អ្នកគ្រូ​សិល្បៈ ដែល​ធ្លាប់​បង្រៀន​សិស្ស​ជាច្រើន​និង​ធ្លាប់​បង្ហាត់​តារា​ល្បីៗ​ជាច្រើន​នាក់​កន្លងមក​នោះ អ្នកគ្រូ គង់ ណា​រី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ជាពិសេស ត្រូវការ​ឈាម​ដ៏​កម្រ​ប្រភេទ A+1៕

ទីតាំងផ្សាយពាណិជ្ជកម្ម