​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែធ្នូ​ស្លាប់​៣​នាក់​របួស​៥​នាក់​

916
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​អ្នក​រង របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ។​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ថ្ងៃនេះ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​៨​នាក់​នៅ​ថ្ងៃទី​១២ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៥​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១២​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៥៣​នាក់ បង្ក​របួសធ្ងន់ ស្រាល​ចំនួន​១៤៧​ក្នុង​ហេតុការណ៍​កើតឡើង​១១៦​លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម