​លេចឮ​ដំណឹង​ថា​ប៉ែន​ភ័​ក្រ​សុធា​រឹទ្ធ​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​កញ្ញា​ម៉ា​យ៉ា

1606
ចែករម្លែក
  • 679
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​មាន​អ្នកគាំទ្រ​ជាច្រើន​នៃ​តារា​សម្តែង​ពីរ​ដួង​បាន​ខ្សឹបខ្សៀវ​ថា តារា​សម្តែង ប៉ែន ភ័​ក្រ​សុធា​រឹទ្ធ កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយនឹង​តារា​សម្តែង​កូនកាត់​អាល្លឺម៉ង់ គឺ កញ្ញា ម៉ា​យ៉ា ដែល​គេ​គ្រប់គ្នា​ដឹងថា​អ្នក​ទាំងពីរ​ឧស្សាហ៍​ទៅណា​មក​ណា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​។

​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​គួបផ្សំ​ជាមួយនិង​ការផ្សំផ្គុំ​របស់​អ្នកគាំទ្រ​នៃ​តារា​សម្តែង​ទាំងពីរ​ដួង​ខណៈដែល​ពួកគេ​ក៏​ឧស្សាហ៍​មានរឿង​សម្តែង​ជុំគ្នា​មិនដែល​ខាន​។​បើតាម​ការសង្កេត​នៃ​ខ្សែភាពយន្ត​មិនទាន់បាន​មួយឆ្នាំ​ស្រួលបួល​ផង​ពួកគេ​សម្តែង​រួមគ្នា​បាន​រហូតដល់​ទៅ​បួន​រឿង​ឯណោះ​។

​តារា​សម្តែង​ថ្ពាល់ខួច អាច​អន្ទង​ចិត្ត​នារីៗ​មិនតិច​នាក់​ទេ ដែល​បាន​ប៉ង​ចិត្ត​ប្រាថ្នា​លើ​បុរស​សង្ហារ ប៉ែន ភ័​ក្រ​សុធា​រឹទ្ធ​ពិតជា​សម្តែង​សេចក្តី​ខកចិត្ត​ពេលដែល​បុរស​សង្ហារ​ខាងលើ​បែ​ជាមាន​ព័ត៌មាន​ស្នេហា​ជាមួយនឹង​កញ្ញា​ម៉ា​យ៉ា​ស្រី​ស្រស់​បែបនេះ​ទៅវិញ​។​

​ឆ្លើយ​នឹង​សំនួ​រថា​តើ​សុធា​រឹទ្ធ​មានភ្ជាប់​ចំណង​ស្នេហ៍​ជាមួយនឹង​កញ្ញា​កូនកាត់​រូបនេះ​ដែរឬទេ​? លោក​ថា ការពិតជា​សេចក្តីស្រលាញ់​រាប់អាន​គ្នា​បែប​មិត្ត​ភ​ក្ខិ​សិល្បៈ​គ្មានអ្វី​ផ្សេង​លើសពី​នេះឡើយ​។​លោ​កថា​ការ​ផ្គូរ​ផ្គង​របស់​ទស្សនិកជន​គឺ​គ្រាន់តែ​ចង់ឱ្យ​លោក​និង​កញ្ញា​ស្រឡាញ់គ្នា​ក្រៅ​ឆាក​ឱ្យ​សម​ដូចជា​គ្នា​ជាមួយនិង​សាច់រឿង​ប៉ុណ្ណោះ​។​ប៉ុន្តែ​តារា​សម្តែង​ញញឹម​ស្រស់​ប៉ែន​ភ័​ក្រ​សុធា​រឹទ្ធ​ទទួលស្គាល់ថា​លោក​និង​ម៉ា​យ៉ា​មានការ​សម្តែង​ស៊ីសង្វាក់​គ្នា​ល្អ​ទាំងរ​រឿង​ភាគ​និង​រឿង​ដុំ​ដាក់​ប​ញ្ជាំ​ង​តាម​រោងកុន​។​ដូច្នេះហើយ​ទើប​មាន​ព័ត៌មាន​បែបនេះ​កើតឡើង​។

​សូម​រំលឹកថា​ក្នុង​ឆ្នាំ​២០១៨​នេះ​តារា​សម្តែង​ពីរ​ដួង​ដែល​សមសួន​និង​គ្នា​បាន​ចូលរួម​សម្តែង​បាន​បួន​រឿង​រួមមាន រឿង​ភាគ «​កំហឹង​អ្នកស្រុក​» ដាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​MyTV រឿង «​សមុទ្រ​ទឹកភ្នែក​» ស្ថានីយទូរទស្សន៍​PNN​រឿង​«​ទាយាទ​អាគម​»​ដាក់​បញ្ចាំង​តាម​រោងកុន​។​ចំណែក​រឿង​ភាគ​ក្រោយ​ដែល​លោក​ទទួល​សម្តែង​រួមគ្នា​ផងដែរ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ថត​នៅ​ចុងខែ​ធ្នូ​ហើយក៏​ដាក់​បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​៕S/


​ ​

​លេចឮ​ដំណឹង​ថា​ប៉ែន​ភ័​ក្រ​សុធា​រឹទ្ធ​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​កញ្ញា​ម៉ា​យ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម