ហ្វូង​អណ្តើក​ជម្លើយ​ថ្លើមធំ​ហ៊ាន​នាំគ្នា​ឡើង​ជិះ​ខ្នង​ដំរីទឹក​

1633
ចែករម្លែក

​ដំរីទឹក​គឺជា​សត្វ​ដ៏​មានអំណាច ដែល​សូម្បីតែ​ក្រពើ​ក៏​មិន​ហ៊ាន​ធ្វើ​អ្វី​វា​ដែរ​។ ទោះជា​យ៉ាងណា អណ្តើក​ជម្លើយ​មួយ​ហ្វូង​បែរជា​ហ៊ាន​នាំគ្នា​ឡើង​ជិះ​ខ្នង​ដំរីទឹក​យ៉ាង​ព្រហើន​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​

​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ និង​គួរឱ្យ​ទាក់ទាញ​នេះ​ថត​បាន​ដោយ​លោក សាយ​ម៉ុ​ន ស្មី​ត (Simon Smith) វ័យ ៣៥ ឆ្នាំ​ដែលជា​អ្នកពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ មកពី​ទីក្រុង​ឌួ​ប៊ែ​ន (Durban) ប្រទេស​អាហ្វ្រិក​ខាងត្បូង អំឡុងពេល​គាត់​ដើរ​កម្សាន្ត នៅ​ឧទ្យាន​ជាតិ​គ្រូ​ហ្គើ (Kruger National Park) ក្នុងប្រទេស​នេះ​កាលពី​ខែសីហា​។​

​តាមរយៈ​រូបភាព​ទាំងនេះ ដំរីទឹក​ហាក់​មិន​អើពើ​នឹង​ហ្វូង​អណ្តើក​រាប់សិប​ក្បាល​ដែល ជិះ​លើ​ខ្នង​របស់​វា​ឡើយ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម