ឆក់​ភ្លាម បង្ក្រាប​ភ្លែត !

966
ចែករម្លែក

(​ភ្នំពេញ​)៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​តាមផ្លូវ​សហព័ន្ធ​រុស្សី​មិនបាន​សម្រេច​ត្រូវបាន​កំលាំង​ល្បាត​នគរបាល​​ប៉ុស្តិ៍​កា​កាប សហការ​ជាមួយ​កំលាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ប្រ​ម៉ាញ់​បាន​ភ្លាមៗ​២​នាក់​កាល​ពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៧ នៅ​ចំណុច​ទល់មុខ​ប៉ុ​សិ៍្ត​កា​កាប តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​ភូមិ​តា​ងួន​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មាន​គ្នា​២​នាក់​-​ទី​១​មានឈ្មោះ មាស រ័ត្ន អាយុ​១៨ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនសង្ស័យ​-​ទី​២​មានឈ្មោះ ស៊ឹម ពេជ្រ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

​ចំណែក​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CP-8926 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​កា​កាប​បន្ត​ប​ញ្ចូ​ន​ខ្លួន​ទៅកាន់​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី​៕​ចាន់តូ​/sn​

ទីតាំងផ្សាយពាណិជ្ជកម្ម