​អភិបាលខណ្ឌ​ឫស្សីកែវ​ណែ​នាំឱ្យ​សង្កាត់​ជួសជុល​ផ្លូវ​ក្នុង​មូលដ្ឋាន​

712
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖ អភិបាលខណ្ឌ​ឫស្សីកែវ ណែនាំ​អាជ្ញាធរ​សង្កាត់ និង​កម្លាំង​សណ្ដាប់ធ្នាប់ ឱ្យ​ជួសជុល​ផ្លូវ​មាន​ជង្ហុគ​តូចធំ ទោះ​ទទួល ឫ​មិនទាន់​ទទួលបាន​សំណូមពរ​ពី​ពលរដ្ឋ​ក៏ដោយ ត្រូវតែ​ជួសជុល​ឡើងវិញ​ភ្លាមៗ​កុំ​ឲ្យ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​ការជួសជុល​នេះ​ក្រោយពី​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​សង្កេតឃើញ​ស្ថានភាព​ផ្លូវ​បេតុង​១​ខ្សែរ ក្បែរ​អាងទឹក​គីឡូ​ត៍​ម៉ែត្រ​លេខ​៧ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ កើតមាន​ជង្ហុគ​តូចធំ ជា​សំបុកមាន់ នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក ជា ពិសី ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​អភិបាលខណ្ឌ​ឫស្សីកែវ បាន​ណែនាំ​ឲ្យ​សណ្ដាប់ធ្នាប់​ខណ្ឌ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ នាំយក​សម្ភារ​សំណង់ ខ្សាច់ ថ្ម​គ្រោះ ទៅធ្វើ​ការជួសជុល​ឡើងវិញ​ភ្លាមៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល​លំនៅដ្ឋាន​រក​ស៉ី​ទទួលទាន និង​អាច​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​លោក​បាន​ឲ្យ​ដឹងថា ការចាក់​ក្រាល​ធ្វើ​ផ្លូវ​ជា​បេតុង ក៍​ដូចជា​ចាក់​លប់បំបាត់​ជង្ហុគ​តូចធំ ជា​សំបុកមាន់ គឺ​ត្រូវបាន​ធ្វើឡើង និង​ដោះស្រាយ​ជា​ជំ​ហ៊ានៗ និង​បន្តធ្វើ​ឥ​ឈប់ឈរ​ឡើយ បើទោះជា​អាជ្ញាធរ មិនទាន់​ទទួលបាន​ការស្នើ​ឫ​ជា​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក៍​ពិតមែន​។​

ប៉ុន្តែ​ជា​សេវា​តម្រូវការ​ចាំបាច់​នៅ​ចំពោះមុខ​មួយ ដែល​ក្នុងនាម​អាជ្ញាធរ ត្រូវមាន​វិធាន​ការជួសជុល​បណ្ដោះអាសន្ន ដើម្បី​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះហើយ​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ចេញចូល​លំនៅដ្ឋាន​រកស៊ី​ទទួលទាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម