​ពលរដ្ឋ​ភ្ជួរ​ដីស្រែ​ប្រទះឃើញ​មីនតោន​១​គ្រាប់​

1016
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១២​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​ស្ងួត​ឃុំ​តា​សាញ ស្រុ​សំឡូត​ខេត្តបាត់ដំបង​មានការ​ភ្ញាក់​ផ្ឋ្អើ​ល​ដោយ​ប្រជាពលរដ្ឋ​បាន​ភ្ជួរស្រែ​ដាស់ដី​ប្រទះឃើញ​មីនតោន​១​គ្រាប់​ក៏​រាយការណ៍​ប្រាប់​នគរបាល​ស្រុក​សំឡូត​និង​អង្គភាព​ស៊ីម៉ាក​ចុះទៅ​យកមក​រក្សាទុក​ដើម្បី​ដុត​បំផ្លាញចោល​នៅពេល​ក្រោយ​។​

លោក​ម៉ៅ​ស៊ុន​កាំ​ង​អធិការ​ន​ឋ​គរ​បាល​ស្រុក​សំឡូត​បានឱ្យដឹងថា​គ្រាប់​មីនតោន​១​គ្រាប់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ​ស្រុក​សំឡូត​បានរ​ត់ម​ករាយ​ការណ៍​ជូន​មន្ត្រីនគរបាល​មូលដ្ឋាន​ឃុំ​តា​សាញ​ឲ្យ​ចុះទៅ​ដល់ទី​តាំង​ដីចំការ​របស់គាត់​។

ក្នុងខណៈដែល​គាត់​កំពុង​ភ្ជួរ​ដាស់ដី​ហើយ ផ្លែ​ផាល​បាន​ឆ្កឹះ​បំ​ប៉ើង​គ្រាប់​មីនតោន​មួយគ្រា​ប់​ចេញពី​ក្នុង​ដី​មក​គួរឱ្យ​ភ័យរន្ធត់​។​គ្រាប់​មីនតោន​១​គ្រាប់​នេះ​គឺជា​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែលជា​សំណល់​ពី​សម័យ​សង្គ្រាម​ប្រ​យុ​ទ្ឋ​គ្នា​ពី​អតីតកាល ។​

​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​បានបញ្ជាក់​ថា​អាច​ចាត់ទុកថា​ជា​មហា​សំណាង​ណាស់​ដែល​មិនមាន​កម្លាំង​សង្កត់ធ្ងន់​ណាមួយ​ទៅលើ​គ្រាប់មីន​មួយ​គ្រាប់​នេះ​។​ដើម្បី​ធ្វើឱ្យ​វា​អាច​ផ្ទុះ​បាន កុំ​អី​មហន្តរាយ​នឹង​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន ។​គ្រាប់​មីនតោន​មួយគ្រា​ប់​នេះ ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អង្គភាព​កំចាត់មីន​ស៊ីម៉ាក (CMAC) ដើម្បី​យកទៅ​បំផ្លាញចោល​តាម​ជំនាញ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម