ជនជាតិ​កាណាដា​ទី​២​ត្រូវបាន​ចាប់ខ្លួន​សួរចម្លើយ​ដោយ​ចិន​

828
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រីគ្រីស្ទៀ ហ្រ្វីលឹន បាននិយាយកាលពីថ្ងៃពុធទី១២ធ្នូថា ជនជាតិកាណាដាទី២ត្រូវបានចិនចាប់សួរចម្លើយ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងនៅសប្តាហ៍នេះបានជូនដំណឹងដល់រដ្ឋាភិបាលក្រុងអូតាវ៉ាអំពីការចាប់ខ្លួនអតីតអ្នកការទូតកាណាដាម្នាក់។

លោកស្រីរដ្ឋមន្រ្តីបានប្រាប់សន្និសីទកាសែតមួយថា« យើងដឹងថាជនជាតិកាណាដាម្នាក់ដែលទាក់ទងមកយើងដោយសារអាជ្ញាធរចិនចាប់សួរចម្លើយ»។


រដ្ឋមន្រ្តីការបរទេសកាណាដា គ្រីស្ទៀ ហ្រ្វីលឹន បាននិយាយថាជនកាណាដាទី២ត្រូវបានចិនចាប់សួរចម្លើយ

វាបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីអតីតអ្នកការទូតកាណាដាលោក ម៉ៃឃើល កូវរិក ត្រូវបានចិនចាប់ខ្លួនក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។

ហ្រ្វីលែនបានផ្តល់ព័ត៌មានពិស្តារតិចតួច តែបានបន្ថែមថាក្រសួងរបស់លោកស្រីមិនអាចទាក់ទងបានចាប់តាំងពីការជូនដំណឹងអំពីការចាប់ខ្លួនជនជាតិកាណាទី១នោះមក។​«យើងកំពុងខិតខំខ្លាំងណាស់ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់គាត់ហើយយើងក៏បានលើកបញ្ហានេះជាមួយអាជ្ញាធរចិន»។

ហ្រ្វីលែន បាននិយាយថា«កាណាដាមានការព្រួយបារម្ភជាខ្លាំងអំពីការចាប់ខ្លួនលោកកូវរិកនិងកាណាដាបានលើកករណីនេះដោយផ្ទាល់ជាមួយមន្រ្តីចិន»។

កាលពីសប្តាហ៍មុន កាណាដាបានចាប់ឃាត់ខ្លួន ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនហួរវៃរបស់ចិន តាមសំណើរបស់អាមេរិក ជាហេតុនាំអោយចិនទាមទារអោយដោះលែងភ្លាមនិងព្រមានអំពីផលវិបាក។

មិត្តភ័ក្តិនិងអ្នកជំនាញការនិយាយដា លោកកូវរិកអាចជាចំណាប់ខ្មាំងនិងជាកូនអុកនៅក្នុងជម្លោះនេះ។

កាណាដានិយាយថាខ្លួនកំពុងស្វះស្វែងចូលជួបលោកកូវរិកដែលត្រូវចិនចាប់ឃុំខ្លួនខណៈហេតុផលនៃការចាប់ខ្លួននេះមិនមានភាពច្បាស់លាស់។តែសារព័ត៌មានរដ្ឋចិនបានរាយការណ៍ថាបុរសនេះត្រូវបានចាប់ខ្លួនពីបទសង្ស័យថា«ជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលប៉ះពាល់សន្តិសុខរដ្ឋចិន»៕ដោយ៖វាសនា

លោកកូវរិកធ្វើការនៅក្រុមហ៊ុនដែលមានមូលដ្ឋាននៅហុងកុង តែក្រុមហ៊ុនបាននិយាយថាលោកតែងទៅទីក្រុងប៉េកាំងជារឿយៗដើម្បីជួបមន្រ្តីនិងចូលរួមប្រជុំ

ទីតាំងផ្សាយពាណិជ្ជកម្ម