​អេ​ឌី​ដាស​ស្នើឱ្យ​ប្រយ័ត្ន​ចំពោះ​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ

934
ចែករម្លែក
  • 24
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ធូរធារ​និង​ថ្នាក់កណ្តាល​ចាប់ផ្តើម​និយម​និង​ប្រើប្រាស់​ផលិតផល​ម៉ាក​ល្បីៗ​ដោយសារតែ​គុណភាព​និង​ប្រសិទ្ធភាព​។​ជាមួយគ្នានេះ​ការព្រួយបារម្ភ​ក៏បាន​កើនឡើង​ផងដែរ​ទៅលើ​ផលិតផល​ក្លែងក្លាយ​។​ផលិតផល​ក្លែងក្លាយ​បាន​ក្លាយជា​កង្វល់​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។​

​ទន្ទឹមនឹងនេះ​ក្នុងនាម​ជា​វិស័យ​ឯកជន ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី (L.S.S.C TRADINGCO.,LTD)​ក៏បាន​រួមចំណែក​អំពា​វ​នាវ​ដល់​អ្នកប្រើប្រាស់​ផលិតផល​ប្រយ័ត្នប្រយែង​ចំពោះ​ផលិតផល​ក្លែងក្លាយ​។​អ្នកឯកទេស​ខាង​ផលិតផល​អេ​ឌី​ដាស​ក៏បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​សម្គាល់​ផលិតផល​ពិត​និង​ផលិតផល​ក្លែងក្លាយ​។​

​ការធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ផលិតផល​សុទ្ធ​និង​ផលិតផល​មិន​ពិត​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១២ ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ស​ន្ឋ​គារ​RooseWood​អគារ​វឌ្ឍន​:​នៅក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​ជា​ផ្លូវការ សម្រាប់​គ្រឿងសម្អាង​ម៉ាក​adidas​។​ផលិតផល​គ្រឿងសម្អាង​adidas​ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញតម្រូវការ​អតិ​ថ​ជន​ទាំង​បុរស​និង​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ជា​អ្នក​ដែល​ស្វាហាប់​និង​ស៊ី​វិ​ល័យ​។​

ជាមួយ​ក្លិនក្រអូប​ឈ្ងុយ​ទាក់ទាញ​អារ​ម្ម​ណ៏​និង​ទាន់សម័យ​ជាមួយ​តម្លៃ​សមរម្យ​ផលិតផល​គ្រឿងសម្អាង​ម៉ាក​adidas​បានក្លាយ​ទៅជា​ម៉ាក​ល្បីឈ្មោះ​និង​ពេញនិយម​ក្នុង​ស្រទាប់​អត្ថ​ព​លិ​ក​(​អ្នកកីឡា​)​យុវវ័យ​ជំនាន់​ថ្មី​និង​អ្នកគាំទ្រ​។​ទន្ទឹមនឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​នូវ​ផលិតផល​“CLIMACOOL”​ដែល​ដើរតួ​ជា​អ្នកឯកទេស​កំចាត់​ក្លិន​ខ្លួន​យ៉ាង​ប្រសើរ​បំផុត​សម្រាប់​រាល់​លំ​ហាត់ប្រាណ​ធម្មតា​ក្រុមហ៊ុន​អិ​ល​អេស​អេស​ស៊ី​បានបង្ហាញ​នូវ​ផលិតផល​ឯក​ថ្មី​ចំនួន​ពីរ​ទៀត លើ​ទីផ្សារ​ដែលមាន​ឈ្មោះថា ADIPOWER​ហើយ​និង​ADIPURE​នៅ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​។​

ADIPOWER​គឺជា​ផលិតផល​គ្រឿងសម្អាង​ថ្មី​សម្រាប់​បំបាត់​ក្លិន​ខ្លួន​មិនល្អ​ដែល​បណ្តាលមកពី​ការបញ្ចេញ​អត្ថ​ពលកម្ម​ខ្លាំងក្លា​និង​គាំពារ​រហូត​ទៅ​៧២​ម៉ោង​។​ADIPURE​គឺជា​អ្នកឯកទេស​បំបាត់​ក្លិន​មិនល្អ​ហើយ​ផ្តល់នូវ​ក្លិនក្រអូប​ឈ្ងុយ​មិន​ប្រតិកម្ម​ដល់​ស្បែក​នៅពេល​ប្រើប្រាស់ ដោយសារ​វត្ថុធាតុដើម​អំបិល 0ភាគរយ(Alu Salts)​ហើយ​និង​អាល់កុល​០​ភាគរយ​(alcohol)​ហើយ​និង​ការពារ​បាន​រហូតដល់​៤៨​ម៉ោង​ទៅតាម​រូ​ម​មន្ត​ផលិត​ថ្មី​។​ផលិតផល​គ្រឿងសម្អាង​ថ្មី​ទាំងពីរ​នេះ​នឹង​ផ្តល់នូវ​ជម្រើស​កាន់តែច្រើន​សម្រាប់​តម្រូវការ​អតិថិជន​។​

លោក ហាក់ ស៊ី​ដេ​ត នាយក​គ្រប់គ្រង ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី (L.S.S.C TRADING CO.,LTD) បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ ពាណិជ្ជករ អ្នក​ចែកចាយ​បន្ត និង ជាពិសេស​អ្នកប្រើប្រាស់​ផ្ទាល់ ដែល​នៅតែ​បន្ត​គាំទ្រ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas នៅលើ​ទីផ្សារ​កន្លងមក​។ លោក ជម្រុញ​ឲ្យ ពាណិជ្ជករ និង​អ្នកប្រើប្រាស់ ពិនិត្យមើល​ស្លាក​សញ្ញា​ក្រុមហ៊ុន​នៅលើ​ផលិតផល ដើម្បី​ធានាថា​ជា​ផលិតផល​ពិត និង មានគុណ​ភាពល្អ មកពី​រោងចក្រ​ផ្ទាល់​។

​លោក ឆាល មេ​ល​ឡង (Charles Mellon) អ្នកតំណាង​មកពី Coty បាន​ថ្លែងអំណរគុណ ក្រុមហ៊ុន អិ​ល អេស អេស ស៊ី (LSSC)​សម្រាប់​ការរៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​។ យើង​បានជ្រើសរើស អិ​ល អេស អេស ស៊ី (LSSC)​គឺជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក​adidas​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​យើង​សម្លឹង​ឃើញ​នូវ​ភាព​ប៉ិនប្រសប់​និង​សក្តានុពល​នៃ​កំណើនសេដ្ឋកិច្ច​ក៏ដូចជា​ចំណូល​បុគ្គល​។

លោក​បន្ថែមថា​ផលិតផល​ថ្មី​គ្រឿងសម្អាង​adidas​ត្រូវបាន​សម្ពោធ​ក្នុងប្រទេស​ផ្សេង​ហើយ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កន្លងមក​។​លោក​សង្ឃឹមថា​ផលិត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ដូចគ្នា​ដែរ​។​ចុងក្រោយ លោក ជម្រុញ​ឲ្យ អ្នកប្រើប្រាស់​សូម​ស្វែងរក​ផលិតផល​ពិតប្រាកដ​ពី​ក្រុមហ៊ុន​អិ​ល​អេស​អេស ស៊ី (LSSC)៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម