បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​បង្ការ​ជំងឺ​សួត

1425
ចែករម្លែក

ផ្លែ​ប៉ោម​ផ្ទុក​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម ហេតុនេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​ពាក់ព័ន្ធ ដល់​សួត ។​
​ ​
​សួត​ស្ទះ​រ៉ាំរ៉ៃ ជា​ជំងឺ​ពិបាក ព្យាបាល ។ ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ប៉ូឡូញ​រក ឃើញថា ផ្លែ​ប៉ោម​អាច​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺ​សួត​ស្ទះ​រ៉ាំរ៉ៃ ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ដំណើរ ការ​រយៈពេល​១៣​ឆ្នាំ លើ​បុរស​ជាង ៤.០០០​នាក់ មាន​អាយុ​ពី ៤៥ ទៅ ៧៩ ឆ្នាំ ។ ក្នុងចំណោម​នោះ ២/៣ ធ្លាប់​ជក់ បារី​, ១/៤ កំពុង​ជក់ ។ ទន្ទឹម​នោះ មនុស្ស​ប្រមាណ​១.៩០០​នាក់ នៅ ដំណាក់ កាល​ដំបូង​របស់​ជំងឺ​សួត​ស្ទះ រ៉ាំរ៉ៃ ។

​លទ្ធផល​បង្ហាញថា ទោះបី​ជក់បារី ឬ​អត់​, អ្នក​បរិភោគ​បន្លែ​ផ្លែឈើ​ពី ៥​ប្រភេទ​ឡើង ទៅក្នុង​១​ថ្ងៃ បន្ថយ​បាន ៣៥​ភាគរយ ហានិភ័យ​កើត​ជំងឺ​សួត ប្រៀប​នឹង​អ្នក​បរិភោគ​តិចជាង ២ ប្រភេទ​, ក្នុងនោះ​ផ្លែ​ប៉ោម​ដើរតួនាទី សំខាន់​មួយ​ក្នុង​ការបន្ថយ​ហានិភ័យ នេះ​។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​ទូន្មាន​អ្នក ពិបាក បោះបង់​បារី​គួរ​បង្កើន​បរិភោគ បន្លែ​ផ្លែឈើ ពិសេស​ផ្លែ​ប៉ោម​ផ្ទុក សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​មានលទ្ធភាព​ទប់ស្កាត់​ជំងឺ​សួត ស្ទះ​រ៉ាំរ៉ៃ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម