ជិះ​ម៉ូតូ​បុក​ម៉ូតូ​ក្មេង​សិស្សសាលា​ជម្ពូ​វ័ន សន្លប់​ស្តូក​ខ្លួនឯង​

973
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង បើកបរ​ដោយ​នារី​ម្នាក់ ជា​គ្រូបង្រៀន​នៅ​សាលា​ប៊ែ​ល​ធី បើក​ល្បឿន​លឿន​ប្រញាប់​ចូល​បង្រៀន តែ​មិន​សម​ដូច​បំណង បែ​ជា​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ធូ​ដេ ជិះ​ដោយ​ក្មេងស្រី​សិស្សសាលា​ជ​ម្ជូ​វ័ន ពេលដែល​អ្នកគ្រូ​បត់​ត្រឡប់ក្រោយ បណ្តាល​ឲ្យ​ដួល​រងរបួស​សន្លប់​ស្តូក​ខ្លួនឯង កាលពី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​ល្វា ត្រង់ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​នារី​រងគ្រោះ​សន្លប់​ស្តូក នៅ​កន្លែង គ្រាន់តែ​ដឹងថា​ជា​អ្នកគ្រូ​បង្រៀន​នៅ​សាលា​ប៊ែ​ល​ធី សាខា​ជ្រៃ​កោង ក្បែរ​នោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-5270 ។ ចំណែក ក្មេងស្រី​រងគ្រោះ ជា​ភាគី​ម្ខាង​ទៀត មាន​គ្នា​២​នាក់ ជា​សិស្សសាលា ថ្នាក់​ទី​១១ វិទ្យាល័យ បណ្តុះបណ្តាល​បច្ចេកទេស និង​ចំនេះ​ទូទៅ ជម្ពូ​វ័ន មាន​ទីលំនៅ ភូមិ​ដំណាក់​ធំ​៣ សង្កត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រងរបួស​ស្រាល បែក ចង្កា ជិះ​ម៉ូតូ ម៉ាក ធូ​ដេ ពណ៌​ស្លែ គ្មាន​ស្លាក​លេខ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្មេងស្រី​សិស្សសាលា ជម្ពូ​វ័ន ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​អ្នកគ្រូ សាលា​ប៊ែ​ល​ធី ជិះ​ម៉ូតូ ស្កុប​ពី បោល​យ៉ាង​លឿន ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា ប្រញាប់​ចូល​បង្រៀន ដល់​ចំណុច​ខាងលើ ប្រញាប់​បត់​ឆ្លងផ្លូវ​វឹង​ទៅបុក​គូទ​ម៉ូតូ​ធូ​ដេ បណ្តាល​ឲ្យ​ដួលសន្លប់​ខ្លួនឯង ចំណែក​ក្មេងស្រី​សិស្សសាលា​រងរបួស​ស្រាល ។​

​ក្រោយ​កើតហេតុ អ្នកគ្រូ​រងរបួស ត្រូវបាន លោកគ្រូ អ្នកគ្រូ រួម​សាលា ជួយ​លើក​បីត្រកង ដឹក​តាម​ម៉ូតូ​កង់​បី ទៅ​គ្លីនិក ឡាំ​ប៊ុនថន ដោយ​ខ្លួនឯង ចំណែក​ក្មេងស្រី​សិស្សសាលា របួសស្រាល ត្រូវបាន​សមត្ថកិច្ច ប្រជាពលរដ្ឋ ប្រាប់​ឲ្យ​បន្តដំណើរ​ជាមួយ​មិត្ត​ភ័​ក្រ ដើម្បី​ចូល​សាលារៀន ។ ដោយឡែក ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម