វី​ស្តូ​បើក​ឆ្លងផ្លូវ ត្រូវ​ហ៊ីយ៉ាន់ដាយ​បុក​វិល​មួយ​ជុំ​ខ្ទេច​គូទ​ក្រោយ​

1082
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​វី​ស្តូ​មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់ ខណៈដែល​កំពុងបើក​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត​ធន់​ធំ ហ៊ីយ៉ាន់ដាយ ដឹកទំនិញ​មួយគ្រឿង បោះពួយ​លឿន​ជ្រុល​បោល​ទៅបុក​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​រថយន្ត​វី​ស្តូ វិល​មួយ​ជុំ រង​ខូចខាត​ផ្នែក​ខាងក្រោយ សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស ។ រថយន្ត​ជ្រុល​ឡើងលើ​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​។​

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ កែង​ផ្លូវ​ចូល​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​រងគ្រោះ ម៉ា​កវី​ស្តូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-1175 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។ ចំណែក​រថយន្ត​ធន់​ធំ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ក្រចេះ 3A-0337 ដឹកទំនិញ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​វី​ស្តូ បើក​ចេញ​តាមផ្លូវ​បេតុង ភូមិ​ជង្រុក ពី​លិចទៅ​កើត ឆ្លងផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​គោលបំណង​ឆ្ពោះ​ចូលទៅ​បុរី ក្បែរ​នោះ ហើយ​ខណៈដែល​កំពុងបើក​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត ហ៊ីយ៉ាន់ដាយ ដឹកទំនិញ​ខាងលើ បើក​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង វ៉ា​ក់​អើ ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក ចំហៀង​ខាងក្រោយ បណ្តាល​ឲ្យ រថយន្ត​វី​ស្តូ វិល​មួយ​ជុំ រីឯ​រថយន្ត​ធន់​ធំ​រេ​ចង្កូត​កង់​ម្ខាង​ឡើង​ខឿន​ទ្រូងផ្លូវ សំណាងល្អ​មិនមាន​អ្នកណា​រងរបួស​។​

​ក្រោយ​កើតហេតុ​ភាគី​សងខាង​សុំ​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ធន់​ធំ​សុខចិត្ត ចេញសង​ថ្លៃ​ជួសជុល ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម