ទឹកជំនន់​សម្លាប់​មនុ​ស្ស​១៣​នាក់​នៅ​វៀតណាម​កណ្តាល​

903
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែធ្នូថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស១៣នាក់នៅប្រទេសវៀតណាមភាគកណ្តាលស្របពេលដែលក្រុមកសិករប្រញាប់ប្រញល់សង្គ្រោះដំណាំនិងសត្វចិញ្ចឹម នៅមុនពេលអាកាសធាតុអាក្រក់ជាងនេះចូលមកដល់នៅសប្តាហ៍នេះ។

មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅខេត្តចំនួន៦នៅភាគកណ្តាលនៃប្រទេសនេះចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបានសម្លាប់សត្វគោក្របីនិងមាន់ទារាប់ពាន់ក្បាល ហើយបានជន់លិចទីក្រុងមួយចំនួន ។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាភ្លៀងធ្លាក់ច្រើនជាង៥០សង់ទីម៉ែត្របានធ្លាក់លើតំបន់មួយចំនួន ដោយភ្លៀងធ្លាក់ច្រើនត្រូវគេរំពឹង ថានឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស១៣នាក់បានស្លាប់ ខណៈដែល មនុស្សម្នាក់នៅបាត់ខ្លួននៅឡើយនៅខេត្តក្វាងង៉ាយ។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនេះ បាននិយាយថា ផលដំណាំជិត១២.០០០ហិចតា ត្រូវបានបំផ្លាញសត្វចិញ្ចឹមប្រហែល១៦០.០០០ក្បាលបានងាប់។

ទឹកជំនន់បានស្រកនៅតំបន់មួយចំនួននៃខេត្តទាំងនេះ ប៉ុន្តែ តំបន់ខ្លះនៅខេត្តក្វាងណាមនិងក្វាងង៉ាយនៅមានទឹកជំនន់លិចនៅឡើយកាលពីថ្ងៃព្រហស្បតិ៍នេះ៕

ភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្លូវមួយនៅទីក្រុងតាំគី និងចំការនៅ ខេត្តក្វាងណាម ប្រទេសវៀតណាមកណ្តាល

ទីតាំងផ្សាយពាណិជ្ជកម្ម