​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​ដែល​លូច​អារឈើ​របស់​សហគមន៍​

1233
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ ប្រជាពលរដ្ឋ​សហគម​ព្រៃឈើ​ពោ​រៀង​ចំនួន​ប្រមាណ​ជាង ៥០​នាក់ បាន​ពួនស្ទាក់​ចាប់​រថយន្ត​បង្កង់​ដឹកឈើ​មួយគ្រឿង​ក្នុងចំណោម​៣​គ្រឿង​របស់​ក្រុមហ៊ុន​ផ្លូ​ហាយ​វិ​ន​។​រថយន្ត​នេះ​បាន​ចូល​លួច​កាប់​ឈើ​របស់​សហគម​។​

​ការចូល​លួច​កាត់ឈើ​របស់​សហគម ក្រោម​បញ្ជា​របស់លោក សេន ឡាំ ជា​មេ​ការមើល​ការខុសត្រូវ ដែល​កន្លងមក​តាំងតែ​យក​លេស​ថា​ក្រុមហ៊ុន​ស្របច្បាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ចេញពី​ព្រៃ​សម្បទាន​សង្គមកិច្ច​។​តែ​ពេលនេះ​ត្រូវបាន​សហគម​ចាប់បាន​ដោយសារ​លួច​កាត់ឈើ​ក្នុង​សហគម​របស់​ពួកគាត់​។​
​សកម្មភាព​លួច​ចូល​កាត់ឈើ​ចេញពី​សហគម​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ថែរក្សា​ព្រៃឈើ​សហគម​ក្តៅក្រហាយ​បាននាំគ្នា​ប្រមាណ​ជាង​៥០​នាក់ ពួនស្ទាក់​ចាប់​រថយន្ត​អា​រ៉េវ​បង្កង់​របស់​ក្រុមហ៊ុន ផ្លូវ​ហា​វិ​ន នៅ​ចំណុច​ចាន់​ថុង ភូមិ​ពោ​រៀង ឃុំ​គូ​លេន​ជើង ស្រុក​គូ​លេន ខេត្តព្រះវិហារ​។

​ក្រោយពី​ស្ទាក់​ចាប់បាន​រថយន្ត​ដែលមាន​វត្ថុតាង​ឈើ​នៅលើ​រថយន្ត​និង​រថយន្ត​ត្រូវបាន​កម្លាំង​សហគម​នាំយកមក​ទុក​ក្នុង​សហគម ដើម្បី​រង់ចាំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​។​ប្រជា​សហគម​បាន ឲ្យ​ដឹងថា ក្រុមហ៊ុន​ផ្លូ​ហា​វិ​ន​នេះ​បានធ្វើ​សកម្មភាព​បំពាន​ច្បាប់​របស់​សហគម​ព្រៃឈើ ពោ​រៀង ទាំងស្រុង ដោយ​ហ៊ាន​ចូលមក​លួច​កាត់ឈើ​ក្នុង​សហគម ដោយ​ឥត​ញញើត​ច្បាប់​សហគម​នោះ ឡើយ ។​ដែល​ការចាប់​រថយន្ត​ដឹកឈើ​របស់ ក្រុមហ៊ុន​ផ្លូ​ហា​វិ​ន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៣.៣០​នាទី ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៨ ។​

​លោក​បាន​បន្តថា​ក្រុមហ៊ុន​ផ្លូ​ហា​វិ​ន​នេះ​គឺជា​ក្រុមហ៊ុន​ប្រើល្បិច​ឆ្ពិន​ភ្នែក​ដាក់​អាជ្ញាធរ​សមត្ថកិច្ច​និង​ថ្នាក់លើ ។​តែ​ចំពោះ​ថ្នាក់ក្រោម​គេ​ដឹង​គ្នា ដូច​ត្រី​នឹង​ទឹក​ពី​ការ​លួច​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព និង​ព្រៃ​សហគម​ក្រោម​ការឃុបឃិត​គ្នា​ជាមួយនឹង​មន្ត្រី​បរិស្ថាន​ដឹកឈើ​ជា​ហូរហែរ​ចូលមក​អា​ជ្រៀក​នៅក្នុង​ក្រុម ហ៊ុន ដើម្បី​បំ​ឡែ​ង​ជា​ឈើ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​បាន​ទទឹង​រង់ចាំ​មើលថា​ក្នុងករណី​ដែល​ក្រុមហ៊ុន​ផ្លូ​ហា​វិ​ន​ចួ​ល​លួច​កាត់ឈើ​ក្នុង​សហគម​នេះ តើ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មាន​ចំណាត់ការ​ដូចម្តេច​? ចំពោះ​ក្រុមហ៊ុន​ក្នុង​ការរក​ដំណោះ ស្រាយ​ជូន​ពួកគាត់ ខណៈពេលដែល​វត្ថុតាង និង​ភស្តុតាង មាន​គ្រប់គ្រាន់ ដោយសារតែ​ពួកគាត់​ជា​អ្នក​អភិរក្ស ព្រៃឈើ​របស់​សហគម​។​

​តែ​បែ​ជា​លោក សេន ឡាំ មក​កាត់ឈើ​ក្នុង​សហគម​របស់​ពួកគាត់​ទៅវិញ មិន​តែ ប៉ុណ្ណោះ​ប្រជា​សហគម បាន​សំណូម​ឲ្យ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មេត្តាជួយ​រឹតបន្តឹង​ការអនុវត្ត​តួនាទី​របស់​មន្ត្រី​បរិស្ថាន​ក្រោម​ឱវាទ​ផង​ដោយសារ​តែព្រៃ​ដែន​គូ​លេន​ព្រហ្ម​ទេព​និង​ព្រៃឈើ​សហគម​កំពុងតែ​រលាយ​អស់ហើយ​។​ដោយមាន​ការសង្ស័យថា​មានការ​ឃុបឃិត​គ្នា​របស់លោក​សេន​ឡាំ​មេការ​ក្រុមហ៊ុន​និង​មន្ត្រី​បរិស្ថាន​ទើបបាន​ធ្វើ​ឲ្យ​ព្រៃឈើ​ដឹក​ចេញ​ដោយ​រលូន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម