​រាល់​ការអភិវឌ្ឍន៍​ឃុំ​សង្កាត់​ស្រុក​ក្រុង​ត្រូវ​ព​ន្លឿ​ន​ឱ្យបាន​ឆាប់រហ័ស​បំផុត​

902
ចែករម្លែក
  • 26
    Shares

ដោយៈ​បូកគោ​/​កំ​ពតៈ កន្លងមក រាល់​ការអនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​នៅ​បណ្តា​ឃុំ​សង្កាត់ ស្រុក​ក្រុង​តែងមាន​ភាពយឺតយ៉ាវ​នាំឱ្យ​ផែនការ​មួយចំនួន​មិនបាន​សម្រេច​តាម​គោលដៅ​។

កត្តា​យឺតយ៉ាវ​ទាំងនោះ ភាគច្រើន បណ្តាលមកពី​ការសិក្សា​វាយតម្លៃ​មិនទាន់​ពេលវេលាទោះបី​កញ្ចប់​ថវិកា​សម្រាប់​មូលដ្ឋាន​មាន​រួចរាល់​ក្តី​។​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ទៅ​រាល់​គម្រោង​ទាំងអស់​ត្រូវតែ​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ​ហើយ​ឃុំ​សង្កាត់​ស្រុក​ក្រុង​ត្រូវ​រិះរក​លទ្ធភាព​ក្នុង​ប្រភព​ចំណូល​ដើម្បី​បន្ថែម​ការអភិវឌ្ឍន៍​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​ជាង​មុន​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ដោយសារ​ការសិក្សា​វាយតម្លៃ​មាន​ភាពយឺតយ៉ាវ​ទើប​កន្លងមក​ការអនុវត្ត​គម្រោង​តាម​បណ្តា​ឃុំ​សង្កាត់​តែង​អូសបន្លាយ​ដល់​ចុងឆ្នាំ​មិន​ឆ្លើយតប​ទាន់ពេលវេលា និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ទោះបី​កញ្ចប់​ថវិកា​សម្រាប់​មូលដ្ឋាន​មាន​រួចរាល់​ក្តី​។

​គម្រោង​ខ្លះ​សម្រាប់​ឆ្នាំ​២០១៦ បែរជា​មក​អនុវត្ត​នៅ​ឆ្នាំ​២០១៧ ហើយ​ឆ្នាំ​២០១៧ ត្រូវធ្វើ​នៅ​ឆ្នាំ​២០១៨​។ ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ រាល់​គម្រោង​ទាំងអស់​ត្រូវតែ​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ ហើយ​ឃុំ​សង្កាត់ ស្រុក​ក្រុង​ត្រូវ​រិះរក​លទ្ធភាព​ក្នុងការ​កៀរគរ​ប្រភព​ចំណូល​ដើម្បី បន្ថែម​ការអភិវឌ្ឍន៍​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​ជាង​មុន​។

លោក​អភិបាលខេត្ត​បាន​បន្តថា​អភិបាលក្រុង​ស្រុក​ត្រូវ​ពិនិត្យ​មើលថា​តើ​ក្នុង​ឃុំ​សង្កាត់​ស្ថិតក្រោម​ការ​គ្រប់​របស់ខ្លួន​មាន​ចំណុច​ខ្វះចន្លោះ​អ្វីខ្លះ​ដែល​បង្ក​ការ ពន្យា​ពេល ហើយ​ខ្លួន​មិនមាន​លទ្ធភាព ឬ​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​នូវ​ការលើក​គម្រោង​វិនិយោគ​នោះ​។

អាចមកពី​បច្ចេកទេស ការដក​ថវិកា ឬ​បញ្ហា​ផ្លូវច្បាប់​?​ពេលខ្លះ​អាចធ្វើ​មុន​ស៊ឹម​ទូទាត់​ក្រោយ​ក៏​បានតែ​ឱ្យស្រប​នឹង​នីតិវិធី​ព្រោះ​រដ្ឋបាលខេត្ត​នឹងមិន​បណ្តោយឱ្យ​ភាពយឺតយ៉ាវ​កើតឡើង​បន្ត​ទៀតឡើយ​។​

​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​អស់លោក​លោកស្រី​អភិបាលក្រុង​ស្រុក​នីមួយៗ​ត្រូវ​មើល​ផង​ថា​តើ​មាន​អ្វី​សំខាន់​ដែល​ត្រូវ​អភិវឌ្ឍន៍​មុន​។ ក្នុងនាម​ជា​អាណាព្យាបាល​ត្រូវ​គិតថា​គួរ​ធ្វើ​អ្វី​ទើប​ល្អប្រសើរ​។ លើសពីនេះ ត្រូវ​រួមគ្នា​ដោះស្រាយ​ដើម្បី​ទទួល​នូវ​លទ្ធផល និង​សម្រេច​ដល់​គោលដៅ ទោះ​មិនបាន​ជោគជ័យ​ទាំងស្រុង​ក្តី​។

ដោយឡែក ការអភិវឌ្ឍន៍​ខេត្ត​ក៏​ដូចគ្នា​ដែរ គឺ​លោក លោកស្រី​ជា​អភិបាលក្រុង​ស្រុក​ត្រូវយក​មនសិការ​មក​ប្រើ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​បាន​ឆាប់រហ័ស​ព្រមៗ​គ្នា​ចាប់ពី​ភូមិ​ឃុំ​ស្រុក​ក្រុង​ក្នុង​ខេត្ត​ទាំងមូល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម