ម៉ូតូ​បុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​មួយ​គ្រួសារ នៅ​ស្រុក​ពារាំង​

1266
ចែករម្លែក
  • 831
    Shares

​ដោយ​៖ ចាន់ថន / ព្រៃវែង​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បានកើត​ឡើងរ​វាង ម៉ូតូ​និង​រថយន្ត​វ៉េ​អង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិៈ​ម៉ូតូ​៣​នាក់​ប្ដី​ប្រពន្ធ​និង​កូន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ បានកើត​ឡើង វេលា​ម៉ោង ៤ និង​៤០​នាទី​រសៀល ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​Km៦៦ – ៦៧ ស្ថិតនៅ​ភូមិ​វាល ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សុខ សា​រ៉ា​យ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1L 2264 ឌុប​ប្រពន្ធ ឈ្មោះ សុខ ជាតិ អាយុ​២៨​ឆ្នាំ នឹង​កូនស្រី ឈ្មោះ​សុខ សា​រ៉ា អាយុ​១​ឆ្នាំ នៅ​ភូមិ ត្រកៀត ឃំ​ុ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​ធ្វើតំណើ​ពី​កើតមក​លិច​មិនមាន​ពាក់មួក​សុវត្ថិភាព ដល់​កន្លែងកើតហេតុ​ម៉ូតូ បាន​ប្តូរ​គន្លង​ផ្លូវ​។ ជ្រុល​ទៅបុក​ថយ​ន្ត​១​គ្រឿង ម៉ាក​វ៉េ​អង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A 5395 បើកបរ​ដោយ​ម្ចាស់ មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុងធ្វើតំណើ​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​ប្រពន្ធ កូន​សរុប ៣​នាក់ ស្រី ២​នាក់​ស្លាប់​ភ្លាមៗ​តែម្តង​។

​អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់ បច្ចុប្បន្ន​សក​សព បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​ម៉ូតូ​និង​រថយន្ត​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម