ក្រុមមន្ត្រី​និយាយថា បុរស​ដែល​បាញ់ប្រហារ​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក បាន​ស្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​

595
ចែករម្លែក

​អាជ្ញាធរ​បារាំង​បាន​និយាយថា បុរស​ម្នាក់​ដែល​អាជ្ញាធរ​និយាយថា​បានសម្លាប់​មនុស្ស​៣​នាក់​នៅ​ជិត​ទីផ្សារ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ធ្នូ​ក្នុងការ​បាញ់ប្រហារ​ជាមួយ​ប៉ូលិស​នៅ​ចុងបញ្ចប់​នៃ​ការតាមប្រមាញ់​រយៈពេល​២​ថ្ងៃ​។​

​ការិយាល័យ​រដ្ឋអាជ្ញារ​បស់​ក្រុងប៉ារីស ដែល​កាន់​ករណី​ភេរវកម្ម​នៅ​ប្រទេស​បារាំង បានបញ្ជាក់​អត្តសញ្ញាណ​ជា​ផ្លូវការ​របស់​បុរស ដែល​គេ​បាញ់​ស្លាប់​នៅក្នុង​ទីក្រុង​ភាគ​ខាងកើត​ប្រទេស​បារាំង​នេះ ដែលមាន​ឈ្មោះថា ឆឺ​រី​ស ឆឺ​កេ​ត (Cherif Chekatt) អាយុ ២៩ ឆ្នាំ ជា​បុរស​កើត​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក ដែលមាន​ប្រវត្តិ​នៃ​ការផ្តន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​ផ្សេងៗ​រួមទាំង​ការ​ប្លន់​ផងដែរ​។ ឆឺ​រី​ស ឆឺ​កេ​ត ក៏​ស្ថិតនៅក្នុង​បញ្ជី​ឃ្លាំមើល​នៃ​មុខសញ្ញា​ក្រុម​ជ្រុលនិយម​ផងដែរ​។​

​ព័ត៌មាន​នេះ​បានកើត​ឡើង​ពីរ​បី​ម៉ោង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក​គ្រី​ស្តូប កា​ស្តា​ណែរ (Christophe Castaner) បាន​និយាយថា បុរស​ម្នាក់​ដែល​គេ​ជឿថា​ជា​ឆឺ​កេ​ត​ត្រូវបាន​បាញ់​ស្លាប់​អំឡុង​ប្រតិបត្តិការ​ប៉ូលិស​នៅ​សង្កាត់​នូ​ដូ​ហ្វ​នៃ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក​។​

​លោក​កា​ស្តា​ណែរ​បាន​និយាយថា​ជនសង្ស័យ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ប៉ូលិស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​ក្រុមមន្ត្រី​បាន​ព្យាយាម​ចាប់ខ្លួន​គាត់​។​

​លោក​កា​ស្តា​ណែរ​បាន​និយាយថា “​នៅពេល​ពួកគេ​ព្យាយាម​ចាប់ខ្លួន​គាត់ គាត់​បាន​បែរក្រោយ​ហើយ​បើក​ការបាញ់ប្រហារ ហើយ​ពួកគេ​ក៏បាន​បាញ់​តដៃ​វិញ​”​។​

​មន្ត្រីប៉ូលិស​ក្នុង​តំបន់​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​គាត់​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​និយាយ​ជា​សាធារណៈ​បាន​និយាយថា បុរស​ដែល​បាញ់​ដាក់​ប៉ូលិស មាន​កាំភ្លើងខ្លី​មួយ​និង​កាំបិត​មួយ​៕ ដោយ៖ កញ្ញាដាលីស

ឆឺ​រី​ស ឆឺ​កេ​ត ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក
ឆឺ​រី​ស ឆឺ​កេ​ត ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក
ឆឺ​រី​ស ឆឺ​កេ​ត ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក
ឆឺ​រី​ស ឆឺ​កេ​ត ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក


ទីតាំងផ្សាយពាណិជ្ជកម្ម