ដល់​ថ្ងៃ​បើក​លុយ​ថៅកែនិងមេការរត់​បាត់ កម្មករ​ជាង​២០០​ផ្ទុះ​កូដកម្ម​

758
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ សំណង់​ខុន​ដូ មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​ព្រលានយន្តហោះ​ពោធិចិនតុង ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ កម្មករ​ជាង​២០០​នាក់​ផ្ទុះ​កូដកម្ម ទាមទារ​រកប្រាក់​ខែ ខណៈដែល​ដល់​ថ្ងៃ​បើក​លុយ​ទៅហើយ បែ​ជា​ថៅកែ មេការ រត់គេចខ្លួន​បាត់ បង្ក​ឲ្យ​ផ្អើលឆោឡោ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នេះ ។​

​តាម​កម្មករ​បាន​ឲ្យ​ដឹងថា សំណង់​អាគារ​ខុន​ដូ ខាងលើ មាន​ថៅកែនិងមេការ ជា​ជន​ជាតិចិន ហើយ​ជា​រៀងរាល់​ថ្ងៃទី​១០រាល់​ខែ កម្មករ​ត្រូវ​បើក​លុយ ស្រាប់តែ​ចូលមក​ដល់​ខែ​ថ្មី ខែធ្នូ ឆ្នាំ​២០១៨ ថ្ងៃទី​១០ ទៅហើយ មិនឃើញ​ថៅកែនិងមេការបើក​លុយ​ឲ្យ​កម្មករ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៤ នេះ​នៅតែ​មិនទាន់​បើ មិនឃើញ​ទាំង​ថៅកែ មិនឃើញ​ទាំង​មេការ នាំគ្នា​គេចខ្លួន​បាត់អស់ ទើប​កម្មករផ្អើ​ក​ឆោឡោ ក្រោយពី​រក​ថៅកែ មេការ​មិនឃើញប្រមូលផ្តុំ​គ្នា​ផ្ទុំ​កូដកម្ម តែម្តង ។​

​ហេតុការណ៍​ខាងលើ​កើតឡើង​ភ្លាម សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុសាកសួរនាំ​ជុំវិញ ហេតុការណ៍​ដែល​កម្មករ​ផ្ទុះ​កូដកម្ម​ខាងលើ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម