ខ្លា​សម្លាប់​លោកសង្ឃ​ដែល​គង់​សម្មាធិ​ក្នុងព្រៃ​នៅ​ប្រទេស​ឥណ្ឌា​

1333
ចែករម្លែក

លោកសង្ឃមួយអង្គដែលគង់សម្មាធិក្នុងព្រៃក្នុងរដ្ឋមហារ៉ាស្រា្ត របស់ឥណ្ឌាបានសុគតដោយសារត្រូវខ្លារខិនខាំ នេះបើតាមការបញ្ជាក់អះអាងពីមន្រ្តី។

ពួកមន្រ្តីព្រៃឈើបានប្រាប់ទីភ្នាក់ងារសារព័ត៌មានPTI ថាលោកសង្ឃនាម រ៉ាហ៊ុល វ៉ាល់កេ បានកំពុងធ្វើសម្មាធិនៅក្រោមដើមឈើមួយក្នុងព្រៃ តាដូបា ដែលជាតំបន់អភិរក្សសត្វខ្លា ។វ៉ាល់កេ គង់នៅក្នុងវត្តមួយនៅក្នុងព្រៃនោះតែបាននិមន្តទៅកាន់កន្លែងស្ងាត់មួយដើម្បីធ្វើសម្មាធិ។

ពួកមន្រ្តីព្រៃឈើកន្លងមកបានព្រមានកុំអោយលោកសង្ឃចេញទៅឆ្ងាយៗពីវត្តដោយខ្លាចខ្លាវាយប្រហារ។ព្រៃតាដូបាជាជម្រកសត្វខ្លាធំចំនួន៨៨ក្បាល និងសត្វខ្លារខិនខ្លាឃ្មុំ និងឆ្កែចចក។

ក្រោយការវាយប្រហារនោះ ពួកមន្រ្តីព្រៃឈើមានផែនការចាប់សត្វកំណាចនេះដើម្បីកុំអោយវាវាយប្រហារជាថ្មី។លោកជេភី ណារ៉ាវ៉ាណេ មន្រ្តីព្រៃឈើប្រចាំតំបន់នោះបាននិយាយថា«យើងបានបង្កើតទ្រុង២និងអង្គប់មួយ ហើយយើងនឹងបាញ់ថ្នាំអោយសត្វនេះសន្លប់ដើម្បីចាប់បញ្ចូលទ្រុង»៕ដោយ៖វាសនា

សង្ឃមួយអង្គបានមានសង្ឃដីកាថា ខ្លួនបានឃើញខ្លាខាំលោកសង្ឃវ៉ាល់កេ ពេលយកអាហារទៅអោយសង្ឃដែលកំពុងសម្មាធិកាលពីព្រឹកថ្ងៃពុធទី១២ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម