ផ្ទុះមីនដាច់ជើងទាំងពីរដោយកាប់ព្រធ្វើចម្ការនៅស្រុកសំឡូត

720
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នាក់​បានកា​ប់រាន​ព្រៃ​ធ្វើ​ចម្ការ​ហើយ​ជាន់​ប៉ះ​​មីន​ផ្ទុះ​​​ដាច់​ជើង​ទាំងពីរ​ មិនដឹង​ស្លាប់​ឬ​រស់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​

ហេតុការណ៍​ផ្ទុះ​មីន​ដ៏គួរឲ្យរន្ធត់​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៣ ​ខែធ្នូ ឆ្នាំ​២០១៨​នៅក្រោយ​ចំណុច​៤០០ ស្ថិ​ត​ក្នុងភូមិ​ឆក​រកា​ឃុំ​សំឡូត​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង​។​

លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង ​អធិការនគរបាល​ស្រុក​សំឡូត​បានឲ្យដឹងថា​ ជន​រង​
​គ្រោះ​មានឈ្មោះ ឡាយ គឹម​ហ៊ាង ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ជាន់មីន​ដាច់​ជើង​ទាំងពីរ​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​មូលហេតុ ដែលនាំឲ្យ​មាន​ផ្ទុះ​មីន​ដាច់​ជើង​ទាំងពីរ​នេះ​បណ្តាលមកពី​ជនរងគ្រោះ​បាន​កាប់​ព្រៃ​រុករាន​ដី​ធ្វើ​ចម្ការ ​ហើយ​ជាន់​ចំ​មីន​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​​មកម្ល៉េះ​។​

ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​អាយុ​
​ជីវិត៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម