​ជើង​ខ្លាំង​អុក ២០ រូប ទៅដល់​កោះកុង ដើម្បី​ប្រជែង​យក​តំណែង ជើងឯក​បុណ្យ​សមុទ្រ​

842
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ជើង​ខ្លាំង​ខាង​កីឡា​អុក​ចត្រង្គ ចំនួន ២០ រូប បាន​ធ្វើដំណើរ​ដល់ ខេត្ត​កោះកុង ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី បុណ្យ​សមុទ្រ​ហើយ ដើម្បី​ប្រជែង​គ្នា យក​តំណែង​ជើងឯក ក្នុង​ឱកាស​បុណ្យ ប្រចាំ​ឆ្នាំ​ដ៏​ធំ​នេះ ។

​លោក​គ្រួច ចន្ថា​រិទ្ធ ដែល​ជា​គ្រូ​អុក​ចត្រង្គ ប្រចាំ​សហព័ន្ធ បាន​និយាយថា ជើង​ខ្លាំង​ទាំង ២០ រូបនេះ ត្រូវ​ប្រកួត​គ្នា ដណ្ដើម​មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ ។

​ការប្រកួត​ចែកចេញជា ៤ ពូ​ល ដែល​មួយ​ពូ​លៗ មាន​កីឡាករ ៥ រូប ។ ក្នុង​ពូ​ល​នីមួយៗ ត្រូវ​ប្រកួត​វិលជុំ ដើម្បី​រក​អ្នកខ្លាំង ២ រូប សម្រាប់​ឡើង ទៅ​ប្រកួត​បន្ត​វគ្គ ១​ភាគ​៤ ផ្ដាច់ព្រ័ត្រ ។ កីឡាករ ៤ រូប ដែល​ឈ្នះ​នៅ​វគ្គ ១​ភាគ​៤ ផ្ដាច់ព្រ័ត្រ ត្រូវ​ឡើង​ទៅ​លេង​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ត្រូវ​ប្រជែង​គ្នា ដណ្ដើម​មេដាយមាស គឺ​អ្នកឈ្នះ​បាន មេដាយមាស ឯ​អ្នកចាញ់ បាន​មេដាយប្រាក់ ។ ចំពោះ​អ្នកចាញ់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក៏​ត្រូវ​ប្រជែង​គ្នា ដណ្ដើម​មេដាយសំរិទ្ធ​ដែរ ។​

​លោក​ចន្ថា​រិទ្ធ បានបញ្ជាក់​ថា នេះ​ជា​ការប្រកួត ក្របខ័ណ្ឌ​ជាតិ​តែប៉ុណ្ណោះ គ្រាន់តែ​អ្នកចូលរួម សុទ្ធតែ​ខ្លាំងៗ​ទាំងអស់​។​

​លោក​បាន​បន្តថា ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​មិនទាន់​ធ្វើបាន​ទេ ព្រោះ​យើង​ត្រូវ​ផ្សព្វផ្សាយ ពី​បទ​បញ្ជា​ប្រកួត ពី​វិធាន​នៃ​ការលេង ឲ្យគេ​បាន​ស្គាល់ ជាមុនសិន ៕v

ការប្រកួត​ ក្នុង​ព្រឹត្តិការណ៍ ​អង្គរ​សង្ក្រាន្ត​ កន្លងមក​

ទីតាំងផ្សាយពាណិជ្ជកម្ម