បរិភោគ​អាហារ​ទាំងនេះ​រាល់ថ្ងៃ​ប្រយ័ត្ន​ឈឺបេះដូង​

1329
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​របស់ អាម៉េរិក បង្ហាញថា សារជាតិ​គីមី​មួយ នាំ​ដល់​ជំងឺ​បេះដូង អាច​កើន​ដល់​១០ ដង ប្រសិន​អ្នក “​ញៀន​” អាហារ​សម្បូរ ប្រូតេអ៊ីន​ទូទៅ​មួយចំនួន ។​
​ ​
​ការស្រាវជ្រាវ​ព្រមាន​ថា ប្រសិន​អ្នក​បរិភោគ​ហាំ​បឺ​ហ្គើ​សាច់គោ រាល់ថ្ងៃ​អ្នកមាន​ហានិភ័យ យ៉ាងខ្ពស់ កើត​ជំងឺ​បេះដូង ។ បរិភោគ​សាច់​ក្រហម (​គោ​, ជ្រូក​…) និង​គ្រឿងក្នុង សត្វ​ច្រើន នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ ក្នុង ការស្រាវជ្រាវ​ថ្មី​នេះ​ពួក​អ្នកវិទ្យាសាស្ត្រ​បន្ត​រកឃើញ សារជាតិ​អ័​រ​ហ្គា​និក​មួយ មានឈ្មោះ TMAO (trimethy lamine N- Oxide) ត្រូវបាន​ផលិត​យ៉ាងច្រើន​ក្នុង ដំណើរការ រំលាយ​អាហារ ។ កម្រិត TMAO ក្នុង​សរីរាង្គ ចំណុះ​ច្រើន​ទៅលើ របស់​ដែល​អ្នក​ទទួលទាន ។​

​អ្នកស្រាវជ្រាវ​បាន​ចែក​មនុស្ស ១១៣​នាក់ ជា​បី​ក្រុម ដោយ​ឱ្យ​បរិភោគ អាហារ​មាន​ប្រូតេអ៊ីន ២៥​ភាគរយ ក្នុង​មួយថ្ងៃ ។ ប្រូតេអ៊ីន​នេះ ត្រូវបាន ផ្គត់ផ្គង់​ពី​សាច់​ក្រហម និង​ថ្លើម​, សា​ច់ស (​មាន់​, ត្រី​) និង​ពី​ផលិត​រុក្ខជាតិ ។​
​ ​
​ការធ្វើ​វិភាគឈាម និង ទឹកនោម បង្ហាញថា ក្រុម​បរិភោគ សាច់​ក្រហម បាន​កើន​ដល់​បី​ដង កម្រិត TMAO ប្រៀប​នឹង​ក្រុម​ពីរ​ផ្សេងទៀត ។​
​ ​
TMAO មាន​ពាក់ព័ន្ធ​ដល់ ដំណើរការ​ក្រឹ​ន​រឹង​សរសៃឈាម នាំ ដល់​ផលវិបាក​ជំងឺ​បេះដូង ។ បរិភោគ សាច់​ក្រហម​ជាប្រចាំ និង​ក្នុង​បរិមាណ ច្រើន​, កម្រិត TMAO អាច​កើន​ដល់​១០ ដង​ក្នុង​សរីរាង្គ ។​
​ ​
​ប៉ុន្តែ​ប្រសិន​អ្នក​កាត់បន្ថយ សាច់​ក្រហម​ពី​ពេលនេះ និង​ជ្រើសរើស​សា​ច់ស ឬ​ប្រូតេអ៊ីន រុក្ខជាតិ​ជំនួស​, នោះ កម្រិត TMAO និង​អាចមក​កម្រិត​ធម្មតា​ក្នុង​រង្វង់​មួយខែ ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម