​ចាប់ខ្លួន​ជន​ម្នាក់​តាម​អំណាច​ដីកា​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

707
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​អំណាច​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​មួយច្បាប់​លេខ​៧២​តព​/១៨​ដែល​ចុះហត្ថលេខា​ដោយ​លោក​សុខ​កល្យាណ​ចៅក្រម​ជុំនុំ​ជុំ​រះ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​ពៅ​ឃុំ​តា​នៃ​ស្រុ​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​រូបនេះ​ត្រូវ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១២​ធ្នូ​២០១៨​ដោយ​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​នគរបាល​ស្រុក​ព្រៃនប់​ខណៈ​ជនសង្ស័យ​រូបនេះ​កំពុង​បង្ក​ការអុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ពក​រះ​សីហនុ​។​

​ជនសង្ស័យ​មាន ឈ្មោះ យ៉ែម លី​ខួ​យ ហៅ ខ្លេ​ញ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​បច្ចុប្បន្ន​មុខសញ្ញា​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​អនុវត្តន៍​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម