​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ស្ទឹងហាវ​បណ្តាលឱ្យ​ស្លាប់​និង​របួសធ្ងន់​

671
ចែករម្លែក
  • 10
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​យុវ​សិស្ស​ម្នា​ក់បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​និង​កម្មករ​ផ្សារ​ដែក ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុង​ឩ​ប្ប​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង រវាង​ម៉ូតូ និង​ម៉ូតូ ។​ករណីនេះ​កើតឡើង នៅតាម​ផ្លូវលំ​ក្នុងភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បញ្ជាក់ថា បង្កឡើង រវាង​ម៉ូតូ​ម៉ាក​Dream C125 សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS- 1149 បើ​បរ​ដោយ​ឈ្មោះ ខ្លុយ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ កម្មករ​ផ្សា​ដែក​កប៉ាល់ ស្នាក់នៅ​ក្រុម​៤ ភូមិ​១ ឃុំ​កំ​ពេញ ជិះ​គ្នា​២​នាក់ ( ក្រោយ​កើតហេតុ អ្នករួមដំណើរ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​)​។​

អ្នកបើកបរ របួសធ្ងន់ (​បញ្ចូនទៅ​មន្ទី​ពេទ្យ​ចំការចេក​)​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​Dream C125 សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ព្រះសីហនុ 1E-4874 បើកបរ​ដោយ​ឈ្មោះ ពូ ឆាយ​លី​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ក្រុម​៨ ភូមិ​៤ ឃ៉ំ​ទំនប់រលក ស្រុក​ស្ទឹងហាវ របួសធ្ងន់ បាន​បញ្ចូនទៅ​ពេទ្យ ក្រោយមក​បាន​ស្លាប់​។​

​ក្រោយ​កើតហេតុ វត្ថុតាង​រួមមាន​ម៉ូតូ​ចំនួន ០២ គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​សណ្តាប់ធ្នាប់ យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​ស្ទឹងហាវ បណ្តោះអាសន្ន​រង់ចាំ​បន្តរ​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម