បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ម៉ា​១០​កញ្ចប៎​ទៅ​តុលាការ​

701
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១០​កញ្ចប់​ទម្ងន់​៤.៣៦​ក្រាម​ទៅ​តុលាការ​។​ក្រោយពេល​អាវុធហត្ថ​ក្រុង​ចាប់ខ្លួនបាន​កាលពី​វ​ម៉ោង​២:៣០​នា​រសៀល​ទី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ម្ភៃ​ឧសភា សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ទុយ សុង​ហ៊ួ​រ ហៅ ដួង​ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង​ក្រុង​/​ខេត្តបាត់ដំបង​និង​ឈ្មោះ ប៉េង​សុវណ្ណ​ដា​រ៉ា ហៅ ហាក់​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ មុខរបរ​ជាង​ឡាន​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង​ក្រុង​/​ខេត្តបាត់ដំបង ។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា​(​ម៉ា​ទឹកកក​ICE)​ចំនួន​១០​កញ្ចប់​ទម្ងន់​៤.៣៦​ក្រាម​និង​ម៉ូតូ​១​គ្រឿង​៕S/

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម