អាគារ​ការិយាល័យ​និង​សាលប្រជុំ​គណបក្ស​CPP​ខេត្តស្វាយរៀង​ត្រូវបាន​ក្រុង​ពាលី​សាងសង់​

813
ចែករម្លែក
  • 7
    Shares

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អាគារ​ការិយាល័យ​និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សំណាក់​ខាង​ក្រុម​ជាង​អ្នកម៉ៅការ​សាងសង់​បានឱ្យដឹងថាៈ​សម្រាប់​អាគារ​ការិយាល័យ​និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​ដែល​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​នាពេលនេះ​គឹ​មាន​កំពស់​១​ជាន់​ទំហំ​១៦.៣០x៤៣.៩០​ម៉ែត្រ​។​ចំពោះ​រយៈពេល​នៃ​ការសាងសង់​វិញ​នោះ​គឺមាន​រយៈ​៧​ខែ​ដោយ​ចាប់​គិតពី​ថ្ងៃ​បញ្ចុះបឋមសិលា​សាងសង់​នេះ​តទៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម