មន្រ្ដីធគារជាតិ : គិត​ត្រឹម​ត្រីមាស​ទី​បី​ឆ្នាំ​២០១៨​ពលរដ្ឋ​ជិត​២​លាន​គ្រួសារ​បានទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

805
ចែករម្លែក

ដោយ:​អង្គរតូច​/​សៀមរាប ​៖ ​លោករ​ត្ន័ សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ ជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា គិត​ត្រឹម​ត្រីមាស​ទី​បី​នៅ​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​លាន​គ្រួសារ បានទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​ដូចជា សេវា​កម្ចី សេវា​សន្សំ សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ជាដើម​។​

ថ្លែង​បែបនេះ​គឺ​នៅក្នុង សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ការគ្រប់គ្រង​បម្រែបម្រួល​ដើម្បី​អនាគត​ប្រកបដោយ​និរន្ត​ភាព បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដែលមាន​ឥទ្ធិពល​ជា​វិជ្ជមាន​នា​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប​។ ក្នុង​សន្និសីទ​នេះ ក៏មាន​វត្តមាន​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិ​ប​តិ្ត​ករ វិនិយោគិន និង​ម្ចាស់ជំនួយ​នានា ទាំង​ជាតិ​និង​អន្តរជាតិ ជាច្រើន​ផងដែរ ។​

លោក​ថ្លែងបន្តថា សន្និសីទ​ប្រចាំឆ្នាំ​២០១៨​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ពី សមិទ្ធិផល​ដែល​សម្រេចបាន​នាពេល​កន្លងមក និង​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ ហិរញ្ញវត្ថុ​ទាំង​ក្នុងប្រទេស​នឹង​អន្តរជាតិ​។ ក្នុងនោះ​ក៏​បង្កើន​បរិយាកាស​រីករាយ និង​ភាពស្និទ្ធស្នាល​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិ​ប​តិ្ត​ករ វិនិយោគិន និង​ម្ចាស់ជំនួយ​នានា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ដើម្បីឱ្យ​វិស័យ​ហិរញ្ញវត្ថុ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​សម្រាប់​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម និង​បម្រែបម្រួល​នានា នាពេល​អនាគត​។ ជាក់ស្តែង​វិស័យនេះ​បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៥,០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាមរយៈ​ការិយាល័យ​តំណាង​ចំនួន​១,៣៩១​កន្លែង និង​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ ៣០,៥៣៩​នាក់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​បាន​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ សមាគម​មាន​សមាជិក​សរុប​ចំនួន​១០៣​គ្រឹះស្ថាន ក្នុងនោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៦៥ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន​៨ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៣​។

ក្នុងនាម​អាជ្ញាធរ​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​ចាំបាច់​ត្រូវតែ​ថ្លឺ​ង​ថ្លែង ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​បទ​ប​ញ្ញ​តិ​ប្រុងប្រយ័ត្ន ស្ថេរភាព​ហិរញ្ញវត្ថុ​ក្នុងការ​ប្រកួតប្រជែង ភាព​បទ​បែន​នៃ​បច្ចេកវិទ្យា​និង​ការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។ ធនាគារជាតិ​នៃ​កម្ពុជា ក៍បាន​ចូលរួម​ជា​សមាជិក​ពេញលេញ​របស់​សហ​ព័​ន្ឋ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា​AFI ។

សមាគម​ធនាគារ​នៅ​កម្ពុជា​បានរៀបចំ​សេចក្តីព្រាង​នៃ​សេចក្តីនែនាំ​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន ​ប្រកបដោយ​និរន្តរភាព ហើយ​សង្ឃឹមថា​សេចក្តីណែនាំ​នេះ​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​សេចក្តីណែនាំ​នេះ​ផ្តោត​សំខាន់​លើ​ការផ្តល់​ហិរញ្ញប្បទាន​បៃតង ដោយ​យកចិត្តទុកដាក់​លើ​ផលប៉ះពាល់ បរិស្ថាន សន្តិសុខ​សង្គម និង​និរន្តរភាព​របស់​អតិថិជន​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម