​សមត្ថកិច្ច​ឃាត់​មនុស្ស​២​នាក់​ពីបទ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន

770
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ពីបទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ងួន ធា ភេទ ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌ មានជ័យ ។​២-​ឈ្មោះ វ៉ែន រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌ មានជ័យ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម