​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​៣​ក្នុង​ខេត្តសៀមរាប​

847
ចែករម្លែក

ដោយ​៖​គូលែន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​៣ សម្រាប់​ស្រុក​ស្វាយ​លើ ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ក្រោម​អធិបតីភាព​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ។​

​លោក​អ៊ឹង​ហឿន​បាន​បញ្ជាក់ថា​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ​គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការលើកកម្ពស់​គណនេយ្យ​ភាព​តម្លាភាព​ការឆ្លើយតប​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំង​បុរស​ស្ត្រី​យុវវ័យ​។​ជន​ងាយ​រងគ្រោះ​ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ដូច្នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​វាគ្មិន​នឹងធ្វើ​ការបកស្រាយ​បំភ្លឺ​នូវ​សំណួរ​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង បាន​សមស្រប​តាម​គោលបំណង​នៃ​សាមី​សំណួរ​សំណូមពរ​ចង់បាន ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម