គ្រោះថ្នាក់​ចរាចរ​ខាតបង់​ថវិការ​៣៥០​លាន​ក្នុង​មួយឆ្នាំ​និង​នៅ​បន្ត​សម្លាប់​មនុស្ស​គួរឲ្យ​ព្រួយបារម្ភ​

868
ចែករម្លែក
  • 2
    Shares

ដោយ:​ដេប៉ូ/ភ្នំពេញ​ ៖ ​លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ ការ​និង​ដឹកជញ្ជូន​ បាន​ថ្លែងថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយឆ្នាំ​បាន​បង្ក​ឲ្យ​បាត់បង់​ថវិកា​រទាំង​រដ្ឋ​និង​ឯកជន​រហូតដល់​ប្រមាន​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ផលប៉ះពាល់​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​ នៅតែ​បន្ត​សម្លាប់​មនុស្ស​៥​នាក់​ក្នុង​មួយថ្ងៃ​និង​ធ្វើឲ្យ​មនុស្ស​រងរបួស​ចាប់ពី​១៥​ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ​។​

ថ្លែង​នៅក្នុង​ស​ន្និសិទ​ប្រចាំឆ្នាំ​ស្តីពី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ​ដែល​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមក លោក ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានឲ្យដឹង​ថា បើ​គេ​ក្រឡេកមើល​ពី​ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​ឃើញថា​ស្តិ​ត​នៅក្នុង​អត្រា​មួយ​ខ្ពស់ ហើយ​បើ​គេ​បូក​ក្នុង​មួយខែ​វិញ​ឃើញថា​ច្រើនណាស់ ហេតុនេះ​យើង​ចាំបាច់​ត្រូវតែ​រួមគ្នា​កាត់បន្ថយ​និង​លុបបំបាត់​ក្នុងការ​គ្រោះថ្នាក់​ចរាចរ​ណ៍​ទាំងអស់គ្នា​។​

ដោយឡែក​លោកស្រី មីន​មាណវី រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា​កត្តា​បើកបរ​លឿន​ហួ​ក​កំណត់​ នៅតែ​ជា​បញ្ហា​ចោត​បង្ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដោយបាន​ឆក់យក​ជីវិត​និង​បង្ក​ឱ្យ​អ្នករងរបួស​រៀងរាល់​ថ្ងៃ​។​ក្រៅពី​កត្តា​បើកបរ​លឿន​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​គេ​ឃើញ​ការ​វ៉ា​ជែង​នៅតែ​ជា​បញ្ហា​ចោទ​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​។​

ទន្ទឹម​ជាមួយ​កត្តា​ដែល​បង្ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ លោកស្រី​រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ​នៅបាន​ក្រើនរំលឹក​ឲ្យពលរដ្ឋ​ត្រូវមាន​ស្មារតី​ភ្ជា​ក់រ​លឹក​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​អ្នកបើកបរ​គ្រប់រូប​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​បើកបរ​ផងដែរ​។​

ពាក់​ព័​ន្ទ​ទៅនឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោក​គឹម​បញ្ញា នាយក​អង្គ​ការមូល​និ​ធី​បង្ការ​បួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ​បានលើកឡើង​ដោយបាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គប្បី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ឲ្យបាន​ម៉ឺងម៉ាត់ ​និង​ធ្វើ​បែប​ភ្លៀងរលឹម​សំដៅ​ធ្វើយ៉ាងណា​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​។​ ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យបាន​ខ្ជាប់​ខ្ជូ​ន​ផងដែរ​។​

គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ​រយៈពេល​៦​ខែ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​១៦៣៣​លើក ថយ​២៧៤​លើក ស្មើ​១៤​ភាគរយ ស្លាប់​៩៣០​នាក់ ថយ​ម្នាក់​ស្មើ​០​ភាគរយ របួសធ្ងន់​១៥០៦​នាក់ ថយចុះ​៤២៧​នាក់ ស្មើ​២២​ភាគរយ របួសស្រាល​៨៩៣​នាក់ ថយចុះ​១៧០​នាក់ ស្មើ​១៦​ភាគរយ​បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​កន្លងមក​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម