សម្តេចនាយករដ្ឋមន្ត្រីលើកសរសើរ​ខេត្តកោះកុង​ក្នុងពេល​បុណ្យ​សមុទ្រ​ចាប់ផ្តើម​

1345
ចែករម្លែក
  • 24
    Shares

ដោយៈ​តារា​រិ​ទ្ធ​,​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ស្របពេល​ដែល​បុណ្យ​សមុទ្រ​ជុំ​ទី​ពីរ​ចាប់ផ្តើម​នៅ​ខេត្តកោះកុង​ដែលជា​ខេត្ត​ជាយដែន​របស់​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ថៃ​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ​មន្ត្រ​កម្ពុជា​បាន​លើកសរសើរ​អំពី​កិច្ចអភិវឌ្ឍន៍​យ៉ាង​លឿន​នៅ​ខេត្ត​មួយ​នេះ​។​បុណ្យសមុទ្រចាប់ផ្តើមពីថ្ងៃទី១៤ធ្នូនិងបញ្ចប់នៅថ្ងៃ១៦ខែធ្នូ។

ទិដ្ឋភាពខេត្តកោះកុង

​​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃត្រង់​ទី​១៤​ខែធ្នូ​នេះ​បានសរសេរថា​ខេត្តកោះកុង​ជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍ​ទៅជា​តំបន់ឧស្សាហកម្ម ដោយ​សារតែ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ខ្លួនឯង​ផ្ទាល់ ព្រំប្រទល់​ជាប់​ខេត្ត​ព្រះសីហនុ ជា​ពិសេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ដែលជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការនាំ​ទំនិញ​ចេញចូល​ផងដែរ​។​បច្ចុប្បន្ន​មាន​មាន​វិនិយោគិន​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ចំណាយ​លុយ​រាប់លាន​ដុល្លារ​ដើម្បី​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅ​ខេត្ត​នេះ​ផងដែរ​។​

​ផេ​ក​ដដែល​បន្តថា​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​ប្រែក្លាយ​ខេត្ត កោះកុង​ជា​តំបន់​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ដូចជា​គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​នេះ​ជាដើម ដែល​បាន​ប្រមូលផ្តុំ​ចំរុះ​ទៅដោយ ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ សណ្ឋាគារ​ផ្កាយ​៥ ខុន​ដូរ បឹង​កា​ឡូ អគារ​ការិយាល័យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីលាន​វាយកូនគោល​និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ​ជាដើម​។​គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​នៅ​ខេត្តកោះកុង​ដ៏​ធំ​បែបនេះ គឺ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​ថែមទៀត​មកកាន់​កម្ពុជា​។​

​ផេ​ក​បន្ថែមថា​ខេត្តកោះកុង​កំពុង​ប្រែ​ក្លាយខ្លួនជា​តំបន់​អភិវឌ្ឍន៍​មួយ​កាន់​តែមាន​សក្តានុពល​តា​មរយៈ​គម្រោង​អភិវឌ្ឍន៍​នានា​។​ជាមួយគ្នា​នោះ​តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​បានធ្វើ​ឲ្យ​លំហូរ​ទេសចរណ៍​មានការ​កើន​ឡើង​​ជា​បន្ត​បន្ទាប់ ជាពិសេស​បានប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ​ជានិច្ច ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​។​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុងត​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ធ្វើយ៉ាងណា​ឱ្យ​តំបន់​នេះ មាន​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។​

​ដោយសារតែ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ដែល​បានធ្វើ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​វិនិយោគ​ជា​បន្តបន្ទាប់ ជាពិសេស​វិស័យ​អេកូ​ទេសចរណ៍​នេះ ដែល​បានរួម​ចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​មកដល់​សព្វថ្ងៃ​នេះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម