អ៊ីស្រាអែល​ចាប់ខ្លួន​ជន​ប៉ា​ឡេ​ស្ទី​ន​៤០​នាក់​បន្ទាប់ពី​ការវាយប្រហារ​នៅ​តំបន់​វ៉េ​ស​ប៊ែ​ង​

654
ចែករម្លែក

កងទ័ពបាននិយាយនៅថ្ងៃសុក្រទី១៤ខែធ្នូថា កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនប៉ាឡេស្ទីន៤០នាក់នៅទូទាំងតំបន់វ៉េសប៊ែង(West Bank)ក្នុងអំឡុងពេលតាមចាប់ពួកអ្នកវាយប្រហារសម្លាប់មនុស្សច្រើននាក់នៅតំបន់នេះ កាលពីថ្ងៃព្រហស្បតិ៍។

នៅតំបន់វ៉េសប៊ែង ដែលអ៊ីស្រាអែលបានកាន់កាប់អស់ជាង៥០ឆ្នាំមកនេះ មានការបាញ់ប្រហារលើកទី៣ពីក្រុមប៉ាឡេស្ទីនក្នុងរយៈពេល២ខែមកនេះហើយកាលពីថ្ងៃព្រហស្បតិ៍ អ្នកវាយប្រហារប៉ាឡេស្ទីនម្នាក់បានសម្លាប់ទាហានអ៊ីស្រាអែល២នាក់នៅជិតទីលំនៅដ្ឋានជនជាតិជី្វហ្វនៅមុនពេលរត់គេចខ្លួនចេញពីកន្លែងកើតហេតុនេះ។

កងទ័ពអ៊ីសា្រអែលបានប្រកាសអំពីការពង្រឹងកងកម្លាំងទ័ពឡើងវិញ បន្ទាប់ពីការវាយប្រហារនេះនិងបានវាយឆ្មក់នៅទីក្រុងRamallah នៅក្បែរនោះ ជាកន្លែងដែលប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស់ ស្ថិតនៅនិង បានវាយឆ្មក់នៅកន្លែងផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា”កងទ័ពចាប់ខ្លួនជនសង្ស័យ៤០នាក់ចំពោះការពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម និងកុបកម្មហិង្សា ដែលសំដៅលើជនស៊ីវិលនិងកម្លាំងសន្តិសុខ ” ៕ដោយ៖សុខា/sn

ការតវ៉ារបស់ក្រុមប៉ាឡេស្ទីននៅទីក្រុងRamallah និង នៅតំបន់វ៉េសប៊ែងខណៈដែលកងទ័ពអ៊ីស្រាអែលចូលតំបន់ដែលកាន់កាប់ដោយប៉ាឡេស្ទីនដើម្បីតាមរកអ្នកដែលសម្លាប់ទាហានអ៊ីស្រាអែល២នាក់ កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម