អនុប្រធានរដ្ឋសភា​បារាំង មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥-២០ ខែធ្នូ​

827
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​,​សុផល / ភ្នំពេញ​: អនុប្រធានរដ្ឋសភា​បារាំង លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ( Sylvain Waserman ) នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​។​

អនុប្រធានរដ្ឋសភា​បារាំង លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ( Sylvain Waserman )

​សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា បន្តថា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​សាធារណរដ្ឋ​បារាំង គ្រោង​នឹង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត មាន​ជាអាទិ៍​៖ ជួប​សម្តែង​ការគួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជួប​សម្តែង​ការគួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ជួប​សម្តែង​ការគួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​។​

​ក្រៅពីនេះ អនុប្រធានរដ្ឋសភា​បារាំង និង​គណៈប្រតិភូ ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប ផងដែរ​។​
​កើត​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​១៩៦៧ លោក លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ជា​អ្នកនយោបាយ​បារាំង មកពី​គណបក្ស​សាធារណរដ្ឋ ( La République En Marche )​។ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ បាន​ជាប់ឆ្នោត​នៅ​រដ្ឋសភា​បារាំង កាលពី​ថ្ងៃទី​១៨ ខែម​ថុ​នា ឆ្នាំ​២០១៧​។ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​កិច្ចការ​ច្បាប់ ព្រម​តាំង​ជា​សមាជិក​គណៈកម្មការ​កិច្ចការបរទេស ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨​។ ក្នុងនោះ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ក៏បាន​ប្រធាន​ក្រុមការងារ​សភា​មិត្តភាព​រវាង​បារាំង​-​អូស្ត្រាលី និង​ជា​សមាជិក​នៃ​ក្រុម​សភា​មិត្តភាព​បារាំង​-​ទួរគី​។

​ជាមួយគ្នា​នោះ នៅ​រដ្ឋសភា​បារាំង លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ក៏​ជា​សមាជិក​គណៈប្រតិភូ​ស​ភា​បារាំង ប្រចាំ​ក្រុមប្រឹក្សា​សភា​សហភាព​អឺរ៉ុប ចាប់តាំងពី​ឆ្នាំ​២០១៧ ផងដែរ​។ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ក៏​ជា​សមាជិក​នៃ​សម្ព័ន្ធ​ប្រជាធិបតេយ្យ​សេរីនិយម​អឺរ៉ុប ដោយ​លោក​បម្រើ​ការងារ​ក្នុង​គណៈកម្មការ​កិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស របស់​សភា​អឺរ៉ុប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម