នាង​សា​គី​រ៉ា​ត្រូវបាន​ចោទប្រកាន់​ពីបទ​គេចវេស​ពន្ធ​ជាង​១៦​លាន​ដុល្លារ​នៅ​អេ​ស្ប៉ា​ញ​នៅ​ចន្លោះ​ឆ្នាំ ២០១២​និង​២០១៤

1267
ចែករម្លែក

​តារាចម្រៀង​ប៉ុប​នាង​សា​គី​រ៉ា​ត្រូវបាន​ចោទប្រកាន់​ពីបទ​គេចវេស​ពន្ធ​ពី​សំណាក់​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​។​

​តារាចម្រៀង​ជនជាតិ​កូ​ឡុំ​ប៊ី​អាយុ ៤១ ឆ្នាំនេះ​ត្រូវបាន​ចោទថា​បាន​បោកប្រាស់​មន្ត្រី​ពន្ធ​អេ​ស្ប៉ា​ញ​នូវ​ប្រាក់​ពន្ធ ១៣ លាន​ផោន (១៦,៦ លាន​ដុល្លារ​) ដោយ​ចុះឈ្មោះ​ខ្លួន​នាង​នៅ​បា​ហា​ម៉ា ដែលជា​ប្រទេស​ពុំ​យកពន្ធ​លើ​ប្រាក់ចំណូល​នៅ​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៤​។​

​រដ្ឋអាជ្ញា​ដែល​បាន​ចំណាយពេល​ស៊ើបអង្កេត​ពី​ការចោទប្រកាន់​នេះ​កាលពី​ឆ្នាំមុន បានដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​ធ្នូ​។​

​មេធាវី​របស់​តារាចម្រៀង​រូបនេះ​ត្រូវគេ​រំពឹងថា​នឹង​ព្យាយាម​ដោះស្រាយ​រឿងក្តី​នេះ​មុននឹង​សម្រេចចិត្តថា​តើ​ត្រូវ​ព្យាយាម​ដោះស្រាយ​នៅមុន​សវនាការ​ឬ​យ៉ាងណា​ប្រសិនបើ​សំណើ​ត្រូវបាន​បដិសេធ​។​

​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​តារាចម្រៀង​រូបនេះ​ថា​ចុះបញ្ជី​ពន្ធ​នៅក្នុង​ប្រទេស​បា​ហា​ម៉ា​ជា​ផ្នែក​មួយ​នៃ​ផែនការ​គេចវេស​កាតព្វកិច្ច​ពន្ធ​របស់​នាង​ដោយ​ចេតនា​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​នាង​សា​គី​រ៉ា​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​បា​សេ​ឡូ​ណា ក្រោយពី​បានចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​ជើ​រ៉ាត់ ពី​កេ របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ​បាន​ចុះបញ្ជី​ពន្ធ​ប្រាក់ចំណូល​នៅ​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

នាង​សា​គី​រ៉ា ប្រពន្ធ​របស់​ជើ​រ៉ាត់ ពី​កេ ត្រូវបាន​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​ប្តឹង​ពីបទ​គេចវេស​ពន្ធ​ពី​ឆ្នាំ​២០១២​ដល់​២០១៤


ទីតាំងផ្សាយពាណិជ្ជកម្ម