អ្នក​ចូលចិត្ត​កុម្ម៉ង់​អាហារ​ដឹកជញ្ជូន​ដល់​កន្លែង​ប្រយ័ត្ន​ញ៉ាំ​ដែល​មាត់​អ្នក​ដឹកជញ្ជូន​

1626
ចែករម្លែក

បុគ្គលិក​ដឹកជញ្ជូន​អាហារ​វេច​ខ្ចប់​ម្នាក់​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ បន្ទាប់ពី​គេ​លួច​ថត​បាន ពេល​គាត់​លួច​បរិភោគ​អាហារ​របស់​ភ្ញៀវ​កុម្ម៉ង់​។

​នៅតាម​ដឹកជញ្ជូន​អាហារ​ទៅឱ្យ​ភ្ញៀវ​នៅ​ទីក្រុង​ម៉ា​ឌូ​រ៉ៃ (Madurai) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា បុរស​ក្បាល​តម្ពែក​ខាងលើនេះ​បាន​ឈប់​ម៉ូតូ​ហើយ​លួច​ហូប​អាហារ របស់​ភ្ញៀវ​ដោយ​ឥត​ខ្មាសអៀន​។

​ដោយ​ឃើញ​ទង្វើ​មិនអាច​ទទួលយកបាន​នេះ​សាក្សី​ម្នាក់​បាន​ទាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថត​បង្ហោះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ហើយ​គ្រាន់តែ​បង្ហោះ​ភ្លាម​ក៏ត្រូវ​បាន​គេ​ចែករំលែក​តៗ គ្នា​ព្រោងព្រាត​។

​ក្រុមហ៊ុន​លក់​អាហារ​កុម្ម៉ង់​តាម​អន​ឡាញ​ហ្សូ​ម៉ា​តូ (Zomato) ដែល​បុរស​នេះ​ធ្វើ​ការឱ្យ បានសម្រេច​បញ្ឈប់​គាត់​ពី​ការងារ​ហើយ ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​ដឹង​ការពិត​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម