មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​ស្រុក​ខ្មែរ​ស្រុក​មិត្តភាព​ស្ពាន​វប្បធម៌​ច្រក​ខេត្ត​យូ​ណាន​

950
ចែករម្លែក

នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង ៦ ល្ងាច មេឃ​ចាប់ផ្តើម​ងងឹត​ភ្លើង​បំភ្លឺ​ផ្លូវ តូចធំ​ក្នុង រាជធានី​ភ្នំពេញ ។​

​នេះ​ជា​ពេល​មមាញឹក​បំផុត​ទី ២ ក្នុង​មួយថ្ងៃ​ដែល​បណ្ណាគារ​ភាសា​ចិន​នៅ​រាជធានី​ភ្នំពេញ នៃ​ក្រុមហ៊ុន​ស៊ីន​ជឺ គ្រុប​និង​មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ ស្រុក​ខ្មែរ​ចាប់ផ្តើម​ទទួលភ្ញៀវ​ដ៏​ច្រើន កុះករ ។​

​នៅ​បណ្ណាគារ​ដែល​ស្ថិតនៅ ជាន់​ក្រោម​និង​ជាន់​ទី​១​មិត្ត​អ្នកអាន​ច្រើន​កំពុង​មើលសៀវភៅ ដោយ​ផ្ចិតផ្ចង់ ។ ចំណែក​ជាន់​ទី ២ គឺជា​សាលា​បណ្តុះ បណ្តាល​ភាសា​ចិន ។ នៅទីនេះ សិស្ស ខ្មែរ​កំពុង​អាន​សៀវភៅ​ភាសា​ចិន​តាម គ្រូបង្រៀន ។ នៅ​ជា​ន់ទី ៣ និង​ជាន់​ខាងលើ​ទៀត មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល អំពី​ការដេញ​ពិណ​បុរាណ​ចិន​សរសេរ​អក្សរ​ផ្ចង់​ចិន និង​ហាត់​ក្បាច់គុន​ចិន ។ នៅលើ​ជាន់ខ្ពស់​ជាងគេ​មាន​បន្ទប់​ផឹក​តែមួយ​ដើម្បី​បង្ហាញ​ពី សិល្បៈ​តែ​របស់ ប្រទេស​ចិន ។ ស្លឹក​តែ​យូ​ណាន​គ្រប់ ប្រភេទ​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង បន្ទប់​នេះ ។​

​អគារ​ខ្ពស់​ដែលមាន​៨ ជាន់​នោះ បើកភ្លើង​នៅ​គ្រប់​ទីកន្លែង​ដែល​បានបង្ហាញ​នូវ​ភាព​ទាក់ទាញ នៃ​វប្បធម៌​ចិន​។​
​ ​
​លោក​ឈួន យ៉ាន​កាង អគ្គនាយក​នៃ​បណ្ណាគារ​ភាសា​ចិន ភ្នំពេញ​និង​ជា​ប្រធាន​មជ្ឈមណ្ឌល វប្បធម៌​ចិន​នៅ​ស្រុក​ខ្មែរ​បានធ្វើ​បទ ឧទ្ទេសនាម​ចំពោះ​គណៈប្រតិភូ​ចិន​ដែល​មក​ចូលរួម​កម្មវិធី បំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​តាម​ពេល​កំណ​ត់នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​មហា​អនុតំបន់ ទន្លេមេគង្គ​ថា រាល់ពេល​ដល់​ចុង សប្តាហ៍​ទីនេះ មាន​មនុស្ស​កាន់តែច្រើន​។ អ្នក​ស្ម័គ្រ​ចិន និង​អ្នក​ស្រឡាញ់​វប្បធម៌​ចិន ដែលមាន​អាយុ​ខុសៗ​គ្នា​តែងតែ​ចូល ចិត្ត​ជួបជុំគ្នា​នៅទីនេះ ។ មន្ត្រីរាជការ ខ្មែរ ក៏​ចូលចិត្ត​មក​ផឹក​តែ​និង​និយាយ គ្នា​លេង​នៅទីនេះ​ដែរ ។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​“​ដើរ ចេញទៅ​ក្រៅ​”​មុនគេ​មួយ​នៅ​ខេត្ត យូ​ន​ណាន​ក្រុមហ៊ុន ស៊ីន​ជឺ​បាន​បង្កើត បណ្ណាគារ​ភាសា​ចិន​នៅ​រាជធានី​ភ្នំពេញ នា​ខែតុលា​ឆ្នាំ ២០១១ ។ នៅ​ចុងឆ្នាំ ២០១៥​មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​ស្រុក​ខ្មែរ​ដែល​បង្កើត​ដោយ​ក្រសួង វប្បធម៌​ចិន​ផ្នែក ឃោសនាការ​នៃ គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ខេត្ត យូ​ន​ណាន​និង​ក្រុមហ៊ុន ស៊ីន​ជី គ្រុប បាន​ត្រូវបង្កើត​ឡើងជា​ផ្លូវការ ។ មជ្ឈមណ្ឌល​វប្បធម៌​នេះ​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ពី​វប្បធម៌​ចិន ដែល​កសាងឡើង ដោយ​អាស្រ័យ​លើ​មូលដ្ឋាន​នៃ​បណ្ណាគារ​ភាសា​ចិន ។ ក្រោយពី​ដំណើរការ បាន​មួយឆ្នាំ​ឯកឧត្តម​ស៊ី ជីន​ភីង ប្រ​ធានា​- ធិបតី​ចិន​និង​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ ស្រុក​ខ្មែរ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០១៦ ខណៈពេល ឯកឧត្តម​ស៊ី ជីន​ភីង អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​កម្ពុជា ។​

​ក្នុង​គោលបំណង​ជំ​រុញឱ្យ​វប្បធម៌ ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការតភ្ជាប់ ក្រអៅបេះដូង​រវាង​ប្រជាជន​នៃ​ប្រទេស ទាំងពីរ មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​ស្រុក​ខ្មែរ​បាន រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ អំពី​វប្បធម៌​ចិន​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ ឱ្យ​មន្ត្រីរាជការ​ខ្មែរ​មានការ​យល់ដឹង​កាន់តែ ច្រើន​អំពី​វប្បធម៌​ចិន​។​
​ ​
​ទន្ទឹមនឹងនេះ មជ្ឈមណ្ឌល​បាន រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​និង​ពិព័រណ៍​គ្រប់​ប្រភេទ​នៅ ប្រទេស​កម្ពុជា ដើម្បី​ដាក់តាំង​បង្ហាញ​អំពី​កម្លាំង​ដ៏​វិសេសវិសាល​របស់​វប្បធម៌​ចិន ចំពោះ​ប្រជាជន ខ្មែរ​។ តាម​ស្ថិតិ​មជ្ឈមណ្ឌល​វប្បធម៌ ចិន​នៅ​ស្រុក​ខ្មែរ​អាច​រៀបចំ​សកម្មភាព ផ្លាស់ប្តូរ​វប្បធម៌​ចិន​៥០-៦០​លើក​ក្នុង រយៈពេល​មួយឆ្នាំ ដែល​បាន​ទាក់ទាញ ឱ្យ​ប្រជាជន​ខ្មែរ​ជិត​៤​ម៉ឺន​នាក់​ចូលរួម សកម្មភាព​ទាំងនោះ ៕ អត្ថបទ​ដោយ​ស៊ឺន យ៉ាន និង ស្យូ​ង យ៉ាន​

ទីតាំងផ្សាយពាណិជ្ជកម្ម