វៀតណាម​ចេញលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​ផ្តោតលើ​ទីផ្សា​ពិភពលោក​នៅក្នុង​ការងា​ក​ទៅរក​បច្ចេកវិទ្យា​

1220
ចែករម្លែក
  • 43
    Shares

ក្រុមហ៊ុនVingroup ដែលជាក្រុមហ៊ុនចុះបញ្ជីនាំមុខគេនៅវៀតណាម បានបង្ហាញមហិច្ឆតាបច្ចេកវិទ្យារបស់ខ្លួនកាលពីថ្ងៃសុក្រទី១៤ធ្នូ ជាមួយនឹងការបញ្ចេញលក់ស្មាតហ្វូនលើកដំបូងរបស់ខ្លួន និងមានបំណងលក់ចេញទៅកាន់ទីផ្សារពិភពលោក។

ធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យនិងលក់រាយ Vingroupបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដោយវៀតណាមទាំងស្រុងកាលពី២ខែមុន ជាមួយនឹងឈ្មោះថាVinfast។

ទូរស័ព្ទម៉ាកVsmart ចំនួន៤ម៉ូដែលរបស់ក្រុមហ៊ុនត្រូវបានផលិតនៅក្នុងរោងចក្រនៅទីក្រុងហាយហ្វុងភាគខាងជើងវៀតណាម ជាមួយនឹងសមត្ថភាពផលិត៥លានទូរស័ព្ទក្នុងមួយឆ្នាំនៅដំណាក់កាលដំបូង។

ង្វៀន វៀត ក្វាង នាយកគ្រប់គ្រងនិងជាអនុប្រធានក្រុមហ៊ុនVingroupបាននិយាយថា«បើVinfast ចាប់ផ្តើមអាជីវកម្មឧស្សាហកម្មរបស់យើង Vsmart ជាចំណុចចាប់ផ្តើមសំរាប់ Vingroupអភិវឌ្ឍប្រព័ន្ធអេកូនៃគ្រឿងអេឡិចត្រូនិចនិងផលិតផលវៃឆ្លាត»។

ចំណែកលោកត្រាន់ មីញ ទ្រុង នាយកក្រុមហ៊ុនVinSmartបាននិយាយថា«យើងមិនបញ្ឈប់ត្រឹមស្មាតហ្វូន តែនឹងបន្តបញ្ចេញផលិតផលវៃឆ្លាតដទៃទៀតជាបណ្តើរៗ»។


ស្រ្តីវៀតណាមបង្ហាញទូរស័ព្ទ Vsmart ក្នុងពិធីបង្ហាញទូរស័ព្ទរបស់ក្រុមហ៊ុននៅទីក្រុងហូជីមីញកាលពីថ្ងៃសុក្

ក្រុមហ៊ុនវៀតណាមនេះមានបំណងលក់ស្មាតហ្វូនរបស់ខ្លួននិងផលិតផលវៃឆ្លាតដទៃទៀតទៅកាន់គ្រប់ទ្វីប និងបានកំណត់យកប្រទេសរុស្ស៊ីនិងអេស្ប៉ាញ ជាទីផ្សារនៅអឺរ៉ុប។

នៅវៀតណាមដែលមានប្រជាពលរដ្ឋ៩៥លាននាក់ Vingroupមុខជានឹងដណ្តើមបានចំណែកទីផ្សារមកពីក្រុមហ៊ុនSamsung និង Appleជាមួយនឹងផលិតផលទូរស័ព្ទថ្មីនេះ។

វៀតណាមជាមូលដ្ឋានផលិតទូរស័ព្ទធំបំផុតសំរាប់Samsung ខណៈក្រុមហ៊ុនFoxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំAppleក៏កំពូងពិចារណាបង្កើតរោងចក្រនៅទីនោះផងដែរ។

ទូរស័ព្ទVsmart ចំនួន៤ម៉ូដែលដែលត្រូវបានបង្ហាញកាលពីថ្ងៃសុក្រប្រើឈីបSnapdragon 435, 430 and 660របស់Qualcomm និងប្រព័ន្ធប្រតិបត្តិការ Android របស់Google។ពួកវានឹងត្រូវដាក់លក់នៅវៀតណាមចាប់ពីថ្ងៃសៅរិ៍ទី១៥ធ្នូនេះក្នុងតំលៃចាប់ពី៣,៣៩ទៅ៦,៥៩លានដុង(១៤៦,២៤ទៅ២៨៣,៣៤ដុល្លារ)៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម