ចិន​ផ្អាក​ពន្ធ​បន្ថែម​លើ​រថយន្ត​របស់​អាមេរិក​

826
ចែករម្លែក

ចិនបានបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រដោយប្រកាសថាខ្លួននឹងផ្អាកការយកពន្ធបន្ថែមលើរថយន្តនិងគ្រឿងបន្លាស់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិករយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ខែមករា។

ចំណាត់ការនេះគឺជាសញ្ញាមួយផ្សេងទៀតដែលថាកិច្ចព្រមព្រៀងនេះមិនត្រូវបានរារាំងដោយការចាប់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍ចិននាពេលថ្មីៗនេះ នៅប្រទេសកាណាដាតាមសំណើរបស់សហរដ្ឋអាមេរិកនោះទេ។

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនពន្ធលើរថយន្តនិងគ្រឿងបន្លាស់ដែលផលិតនៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះចំនួន២៥ភាគរយបន្ថែមលើ១៥ភាគរយ(៤០%)ក្នុងការសងសឹកចំពោះការដាក់ពន្ធរបស់សហរដ្ឋអាមេរិកដែលមានទឹកប្រាក់សរុប៥០ពាន់លានដុល្លារលើទំនិញចិន​។

ការប្រកាសដោយការិយាល័យគណៈកម្មាធិការរពន្ធនៃក្រុមប្រឹក្សារដ្ឋចិននេះ បាននិយាយថា ” ការផ្អាកពន្ធនេះ ជាវិធានការជាក់ស្តែងដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំង២នេះ ដោយបានកត់សម្គាល់ថាខ្លួនបានអនុវត្តចំពោះច្បាប់ផលិតផល២១១ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោកស៊ីជីនពីង បានព្រមព្រៀងគ្នានៅក្រៅកិច្ចប្រជុំកំពូលG20 នៅទីក្រុងប៊ុយណូស៊ែប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី១ខែធ្នូអំពីការផ្អាកសង្គ្រាមរយៈពេល៩០ថ្ងៃខណៈដើម្បីទុកពេលស្វែងរកដំណោះស្រាយចំពោះជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងនេះ។

ខណៈពេលដែលពីដំបូង ចិននិងសហរដ្ឋអាមេរិកបានផ្តល់កំណត់ត្រាខុសគ្នាអំពីវិសាលភាពនៃកិច្ចព្រមព្រៀងរបស់ពួកនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមធ្វើតាមការស្នើដែលធ្វើឡើងដោយមន្រ្តីសេតវិមានចំពោះអ្វីទៅដែលចិននឹងអនុវត្ត។

ការិយាល័យគណៈកម្មាធិការពន្ធនៃក្រុមប្រឹក្សារដ្ឋចិននេះ បាននិយាយថា “យើងសង្ឃឹមថាភាគីទាំង២នឹងអនុវត្តតាមការព្រមព្រៀងគ្នាដោយប្រមុខរដ្ឋទាំង២នៅក្នុងន័យគោរពគ្នាទៅវិញទៅមក ស្មើគ្នាភាពទៅវិញទៅមក ភាពស្មោះត្រង់ ការសន្យានិងសកម្មភាព ហើយបង្កើនការពិគ្រោះយោបល់គ្នាដើម្បីលុបចោលការបង្កើនពន្ធបន្ថែមទាំងអស់៕ដោយ៖សុខា/sn

រថយន្តLincoln ដែលផលិតនៅសហរដ្ឋអាមេរិក ត្រូវបានដាក់បង្ហាញនៅកន្លែងលក់រថយន្តមួយនៅទីក្រុងប៉េកាំង

ទីតាំងផ្សាយពាណិជ្ជកម្ម