​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ផ្ញើ​សារ​៥-៦​ឆ្នាំ​ទីបំផុត​ឈ្នះ​៤​ម៉ឺន​ដុល្លារ​

897
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដោយសារ​ឃើញ​គេ​ឈ្នះ​រង្វាន់​តាមរយៈ​ផ្ញើ​សារ​បន្តបន្ទាប់​និង​ខ្លួន​ប្រាថ្នា​ចង់​ឈ្នះ​ប្រាក់រង្វាន់​ដែរនោះ​បាន​ជុំ​រុញឱ្យ​បុរស​ជា​បុគ្គលិក​ប្រចាំ​នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ខេត្តសៀមរាប​តស៊ូ​លេង​រហូត​ទីបំផុត​បានឈ្នះ​៤​ម៉ឺន​ដុល្លារ​ដូច​សេចក្តីប្រាថ្នា​ពិតមែន​។​

​បុរស​ដែល​តស៊ូ​រហូត​មានសំណាង​រូបនេះ​មានឈ្មោះ​លោក​ជា​សុភ​ក្តី​សព្វថ្ងៃ​ប្រកបការងារ​ជា​បុគ្គលិក​នៅក្នុង​សណ្ឋាន​គារ​មួយកន្លែង​ក្នុង​ខេត្តសៀមរាប​។​សម្រាប់​ប្រាក់រង្វាន់​នេះដែរ​គាត់​បានឈ្នះ​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៨​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែធ្នូ​កន្លងមក​ត្រូវបាន​ក្រុមហ៊ុន​សែ​ល​កាត​ប្រគល់ជូន​គាត់​រួចរាល់​ផងដែរ​។​

ក្នុងពេល​នាំ​ក្រុមគ្រួសារ​មក​ទទួល​រង្វាន់​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​សែ​ល​កាត លោក ជា​សុភ​ក្តី​បាន​ប្រាប់​ឱ្យដឹងថា​គាត់​បាន​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​អស់​រយៈពេល​មិន​ទាប​ជាង​៥​ទៅ​៦​ឆ្នាំ​ទេ​។​ប៉ុន្តែ​មិនដែល​ឈ្នះ​ទាល់តែសោះ​។​

ទោះបីយ៉ាងណា​កាលពី​ថ្ងៃទី​៩​ខែធ្នូ​កន្លងមក​ស្រាប់តែ​លេខ​ទូរស័ព្ទ​របស់គាត់​បាន​ឈ្នះ​ប្រាក់រង្វាន់​៤​ម៉ឺន​ដុល្លារ​អាមេរិក​តែម្តង​។​បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ​បានឱ្យដឹង​បន្ថែមថា​“​ខ្ញុំ​ចូលរួម​លេង​ក្នុង​កម្មវិធី​នេះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយដោយ​មិនដែល​ត្រូវ​រង្វាន់​នឹង​គេ​អ្វី​ទាល់តែសោះ​។​ខ្ញុំ​ផ្ញើ​សារ​រៀងរាល់ថ្ងៃ​ដោយ​ក្នុង​មួយថ្ងៃ​១០​សារ​ឡើង​ទៅដោយ​ចំណាយ​ថវិការ​អស់​ច្រើន​គួរសម​។​ប៉ុន្តែ​សំណាងល្អ​ពេលនេះ​បានឈ្នះ​រង្វាន់​៤​ម៉ឺន​ដុល្លារ​ហើយ​”​។​

គួរ​បញ្ជាក់ថា​អតិថិជន​ក្រុមហ៊ុន​សែ​ល​កាត​កន្លងមក​បានឈ្នះ​ប្រាក់រង្វាន់​ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​១​ម៉ឺន​ដុល្លារ​រហូតដល់​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

លោក​ជា​សុភ​ក្តី​បុគ្គលិក​នៅក្នុង​សណ្ឋាន​គារ​មួយកន្លែង​ក្នុង​ខេត្តសៀមរាប​បានឈ្នះ​ប្រាក់រង្វាន់​៤​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​សែ​ល​កាត​(​រូប​៖​ដេប៉ូ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម