ការប្រកួត​កីឡា​តេក្វាន់​ដូ ITF ជើង​ឯកជាតិ ឆ្នាំ​២០១៨ ចាប់ផ្តើម​ហើយ

936
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ការប្រកួត​កីឡា​តេក្វាន់​ដូ ITF (International Taekwondo Federation) ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ចាប់ផ្តើម​ជា​ផ្លូវកា​រហើយ កាលពី​ថ្ងៃ​ទី​១៤ ធ្នូ កន្លងទៅនេះ ។​ តាម​ការគ្រោងទុក ការប្រកួត​នេះ នឹង​បញ្ចប់ នៅ​ថ្ងៃ​ទី​១៦ ធ្នូ ដែល​នេះ ជា​ការប្រកួត ក្រោម​ការចំណាយ របស់​ក្រសួង​អប់រំ យុវជន និង កីឡា ។​

​ការប្រកួត​ឆ្នាំនេះ មាន ១៦ ក្លិប និង​ក្រសួង ២ គឺ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ក្រុម​កីឡាករ – កីឡា​ការិនី កីឡា​តេក្វាន់​ដូ ITF ចំនួន ១៣៦ នាក់ ក្នុង​កីឡាករ ១០៥ នាក់ និង​កីឡាការិនី ៣១ នាក់​។​

ទិដ្ឋភាព​ប្រកួត​មេគុន​

​សហព័ន្ធ បានដាក់ ៤ វិញ្ញាសា​ធំៗ គឺ​វិញ្ញាសា​មេគុន មាន ៤ ប្រភេទ ឯកត្តជន​បុរស និង​ឯកត្តជន​នារី ខ្សែក្រវាត់​ក្រោម​ខ្មៅ ឯកត្តជន​បុរស និង​ឯកត្តជន​នារី ខ្សែក្រវាត់​ខ្មៅ​មួយ​ជាន់​។ វិញ្ញាសា​បច្ចេកទេស​ពិសេស មាន ២ ប្រភេទ ឯកត្តជន​បុរស និង​ឯកត្តជន​នារី ។ ចំណែក​វិញ្ញាសា​បច្ចេកទេស ការពារ​ខ្លួន​ជា​ក្រុម មាន ២ ក្រុម​៖ ជា​ក្រុម ៣ នាក់ (​នារី​ម្នាក់ ទល់​បុរស​២​នាក់​) ជា​ក្រុម ១ នាក់ (​បុរស​ម្នាក់ ទល់​នារី ៣ នាក់​)​។​

ចំពោះ​វិញ្ញាសា​ប្រយុទ្ធ មាន ១៣ ប្រភេទ​ទម្ងន់​៖ នារី​មាន ៤ ប្រភេទ​ទម្ងន់ រួម​មាន​ក្រោម ៤៥ គីឡូក្រាម ក្រោម ៥០ គីឡូក្រាម ក្រោម ៥៥ គីឡូក្រាម និង​ក្រោម

៦០ គីឡូក្រាម ។ ដោយឡែក បុរស​មាន ៨ ប្រភេទ​ទម្ងន់ រួមមាន ក្រោម​៥០​គីឡូក្រាម ក្រោម​៥៥​គីឡូក្រាម ក្រោម​៦០​គីឡូក្រាម ក្រោម​៦៥​គីឡូក្រាម ក្រោម​៧០​គីឡូក្រាម ក្រោម​៧៥​គីឡូក្រាម ក្រោម​៨០​គីឡូក្រាម និង​៨០​គីឡូក្រាម​ឡើង​។ វិញ្ញាសា​ជា​ក្រុម​បុរស មួយ​ប្រភេទ មាន​៥​នាក់​៕v

ទិដ្ឋភាព​ប្រកួត​មេគុន​

ទីតាំងផ្សាយពាណិជ្ជកម្ម