លែង​ភ័យ​រឿង​អស់​ថ្ម​! ឥឡូវ​អ្នក​អាច​សាក​ថ្ម​ជាមួយ​អាវ​តែម្តង ព្រោះ​គេ​បង្កប់​បន្ទះ​សូ​ឡា​ក្នុង​សាច់​ក្រណាត់

1321
ចែករម្លែក

​ឆាប់ៗ​នេះ​អ្នកនឹង​អាច​សាក​ទូរស័ព្ទ​របស់​អ្នក​ជាមួយនឹង​ខោអាវ​របស់​អ្នក​បានតែ​ម្តង ដោយសារតែ​អ្នកវិទ្យាសាស្ត្រ​កំពុងធ្វើការ​លើ​ការបង្កើត​ហោប៉ៅ ដែល​ដើរតួនាទី​ថ្ម​សាក​ភ្លើង​។​

​ហោប៉ៅ​នេះ​នឹងមាន​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​តូចៗ​ត្បាញ​នៅក្នុង​សាច់​ក្រណាត់​របស់​អ្នក​ដើម្បី​សាក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន សាក​ឧបករណ៍​តាមដាន​សុខភាព និង​ថេ​ប្លេ​ត​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Nottingham Trent និយាយថា​ការច្នៃប្រឌិត​ថ្មី​នេះ​នឹង​លើកកម្ពស់​វិធី​នៃ​ការបង្កើត​ថាមពល​ប្រកបដោយ​និរន្តរភាព​និង​នាំទៅដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​។​

​បន្ទះ​សូ​ឡា​នេះ​មាន​ប្រវែង​ត្រឹមតែ ៣ មី​ល្លី​ម៉ែត្រ​និង​ទទឹង ១,៥ មិល្លីម៉ែត្រ ជា​ទំហំ​តូច​ល្មម​ដើម្បី​ដេរ​ភ្ជាប់​ទៅនឹង​សាច់​ក្រណាត់ ដូច្នេះ​មនុស្ស​អាច​សាក​ភ្លើង​បាន​នៅពេល​ពួកគេ​កំពុងធ្វើដំណើរ ដោយ​មិនចាំបាច់​ប្រើ Power Bank ឬ​រន្ធ​ដោត​ទេ​៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​រកឃើញ​វិធី​ដេរ​ភ្ជាប់​បន្ទះ​សូ​ឡា​តូចៗ​ចូលទៅក្នុង​សាច់​ក្រណាត់​ដើម្បី​សាក​ទូរស័ព្ទ
អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​រកឃើញ​វិធី​ដេរ​ភ្ជាប់​បន្ទះ​សូ​ឡា​តូចៗ​ចូលទៅក្នុង​សាច់​ក្រណាត់​ដើម្បី​សាក​ទូរស័ព្ទ


ទីតាំងផ្សាយពាណិជ្ជកម្ម