១១​នាក់​ស្លាប់​និង​រាប់សិប​នាក់​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​បរិភោគ​អាហារ​នៅ​ពិធីបុណ្យ​មួយនៅ​ឥណ្ឌា​

936
ចែករម្លែក

ប៉ូលិសបានិយាយថា មនុស្ស១១នាក់បានស្លាប់ហើយមនុស្សរាប់សិបនាក់ទៀតបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបរិភោគបាយនៅប្រាសាទមួយនៅប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ។

មនុស្សប្រហែល៧០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទទួលទានអាហារ ក្រោយពីពិធីបុណ្យមួយនៅរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសនេះ។

អ្នកនាំពាក្យប៉ូលិសម្នាក់​​ បាននិយាយថា អ្នកជំងឺ១១នាក់ បានស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។មនុស្ស២នាក់ ត្រូវ​បានចាប់ខ្លួនបន្ទាប់ពីមានបញ្ហានេះហើយ មន្រ្តីសុខាភិបាលបាននិយាយសារព័ត៌មានក្នុងស្រុកថា ​ម្អូបអាហារនេះអាចមានជាតិពុល។

មនុស្សម្នាក់ដែលបានចូលរួមពិធីនេះ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា​” យើងត្រូវបានផ្តល់ឱ្យអាហារ​បាយជាមួយប៉េងបោះដែលធុំក្លិន”។ គាត់បានបន្ថែមថា​ ” អ្នកទាំងឡាយ ដែលបោះចោលអាហារនេះមានសុខភាពជាធម្មតា ហើយអ្នកទាំងឡាយដែលបរិភោគអាហារនេះ បានចាប់ផ្តើមក្អូតនិងត្អូញត្អែរថាឈឺពោះ”។

ហេតុការណ៍នេះ បានកើតឡើងនៅប្រាសាទMaramma នៅទីក្រុងChamarajanagar កាលពីថ្ងៃសុក្រជាទីដែលពិធីបុណ្យដ៏ធំមួយ ត្រូវបានប្រារព្ធធ្វើឡើង៕

វិបត្តិសុខភាពនេះបានរាលហួសពីមនុស្ស ខណៈគោ៦០ក្បាលបានងាប់ នៅជិតនោះក្រោយពួកវាស៊ីអាហារដែលគេបោះចោល។

ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតអំពីផែនការអាក្រក់កំពុងធ្វើឡើង ដោយមនុស្ស២នាក់ត្រូវបានចាប់ខ្លួនចំពេលមានការសង្ស័យអំពីការដាក់ថ្នាំបំពុលនៅក្នុងអាហារ៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម