​ក្រសួងបរិស្ថាន​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៥៤​កន្លែង​

684
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន បាន​ពង្រឹង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ហើយ​បច្ចុប្បន្ន​បាន​ង្កើ​ត​បានជា​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង និង​មាន​ផ្ទៃដី​ទំហំ​ជាង​៧,២​លាន​ហិកតា​។ ក្រសួងបរិស្ថាន មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាង ១.២០០​នាក់ ដែល​កំពុងធ្វើការ​ពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ការបញ្ជាក់​នេះ​ក្នុង​កិច្ចប្រជុំ​លើ​ការពង្រឹង​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ ជាច្រើន​នាក់ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។​សូមបញ្ជាក់ថា​ក្រសួងបរិស្ថាន​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​គ្រប់គ្រង​លើ​វិស័យ​បរិស្ថាន​ផ្តោតលើ​កិច្ច​គាំពារ​បរិស្ថាន​ការអភិរក្ស​ជីវៈចម្រុះ​ការគ្រប់គ្រង​ធនធានធម្មជាតិ​និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ” នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ