ញាក់សាច់!!! ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន ធ្លាយ​រឿង​បោក​ប្រពន្ធ​ខ្លួនឯង និង​សាច់ញាតិ​បាន​ជិត​១០​ម៉ឺន​ដុល្លារ​

806
ចែករម្លែក
  • 973
    Shares

ដោយៈ​អង្គរតូច / សៀមរាបៈ ជនរងគ្រោះ​ដែលជា​ក្រុម​សាច់ញាតិ​ចំនួន​បួន​នាក់ កាលពី​រសៀល​ថ្ងៃ​១៤​ខែធ្នូ​ឆ្នាំ​២០១៨ បាននាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ សុំ​ទាមទារ​សំណង​សរុប​ជិត​១០​ម៉ឺន​ដុល្លារ ពី​ជនសង្ស័យ​ម្នាក់​ដែល​បាន​ឆបោក មុនពេល​សមត្ថកិច្ច​ចាប់ខ្លួន​។​

​រូប​ជនសង្ស័យ ក្នុង​អំពើ​ឆបោក មុន​និង​ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​ជនរងគ្រោះ​ចំនួន​៤​នាក់ ដែល​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ ទី​១​ឈ្មោះ​ប៉េះ ណូ ភេទ​ប្រុស​, ទី​២ ឈ្មោះ កាន់ ផ​ម ភេទ​ប្រុស​, ទី​៣​ឈ្មោះ ផ​ម ច្រិច ភេទ​ស្រី និង​ទី​៤​ឈ្មោះ​ជា សុខា ភេទ​ស្រី​។ ពួកគាត់​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប​។ ចំណែក​ជនសង្ស័យ​ក្នុង​អំពើ​ឆបោក​ដែល​ពេលនេះ កំពុង​ជាប់ពន្ធនាគារ​ខេត្តសៀមរាប មានឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​។ រីឯ​ប្រពន្ធ​ដែលជា​ដើមបណ្តឹង មិនត្រូវ​បានបង្ហាញ​ឈ្មោះ​នោះទេ​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប​ចាប់ខ្លួន កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៨ តាម​បណ្តឹង​ប្រពន្ធ​របស់ខ្លួន​។​

​ក្នុង​បណ្តឹង​ទាំង​៤​ចុះ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ ដែលមាន​ខ្លឹមសារ​ដូចៗ​គ្នា បញ្ជាក់ថា​សុំ​ប្តឹង​ឈ្មោះ មាស រិទ្ធី ភេទ​ប្រុស​អាយុ​ប្រហែល​៣៣​ឆ្នាំ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប ពីបទ​ឆបោក​ប្រព្រឹត្តិ​នៅ​ក្រុង​សៀមរាប កាលពី​អំឡុង​ឆ្នាំ​២០១៤​។ ក្នុង​បណ្តឹង​បញ្ជាក់ថា សុំ​ទាមទារ​សំណង​សរុប​៨​ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ​ពីរ​នាក់​២​ម៉ឺន​ដុល្លារ​និង​ពីរ​នាក់​ទៀត​៦​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជន​ឆបោក​ទៅតាម​ច្បាប់​។​

​ជនរងគ្រោះ​ទាំង​៤​បាន​បញ្ជាក់ថា ពួកគាត់​ចាញ់បោក​ជនសង្ស័យ​តាមរយៈ​នាំ​ទិញ​ដី ដោយ​តម្រូវ​ឲ្យ​យកលុយ​ទៅ​កក់ ម្តង​ពីរ​ទៅ​បី​ពាន់​ដុល្លារ រហូត​អស់​៨​ម៉ឺន​ដុល្លារ លុះ​ពេល​ទៅ​មើល​ដី​ជន​នោះ​កុហកថា​ជាប់រវល់​រហូត​។ នេះ​ក៏​ព្រោះតែ​ជន​នោះ​ត្រូវជា​កូនធម៌​។ ក្រុម​ជនរងគ្រោះ​បញ្ជាក់ទៀតថា ក្រោយពេល​បោក​ពួកគាត់​រួចហើយ ជន​ខាងលើ​បាន​បោក​ប្រពន្ធ​របស់ខ្លួន​ទៀត គឺ​បោក​នាង​យកទៅ​ឲ្យ​រៀបការ​ជាមួយ​ប្រុស​ផ្សេង នៅឯ​ក្រុងភ្នំពេញ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ជិត​២​ម៉ឺន​ដុល្លារ ក្រោមរូបភាព​រៀបការ ដើម្បី​ទៅ​នៅ​ប្រទេសក្រៅ​។ តាមពិត​ជននេះ បាន​រៀបការ​ជាមួយ​នាង ថែមទាំង​មាន​ចំណងដៃ​កូនតូច​ម្នាក់​ទៀតផង​។
​ក្រោយ​ដឹងថា ប្តី​របស់ខ្លួន​បាន​បោកប្រាស់ ដោយ​នាំ​យកទៅលក់ និង​ដោយ​អត់ទ្រាំ​នឹង​ទង្វើ​បែបនេះ​មិនបាន ទើប​ប្រពន្ធ​សម្រេច​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ចូល​ពន្ធនាការ ពួកគាត់​(​ជនរងគ្រោះ​)​ដង្ហោយ​សុំ​ស្ថាប័ន​តុលាការ សុំ​កុំ​មានការ​ដោះលែង​ជនសង្ស័យ​ឲ្យ​នៅក្រៅ​ឃុំ ប្រសិនបើ​មិនទាន់មាន ការសង​សំណង ដូច​ក្នុង​បណ្តឹង​នោះទេ​៕ ល​