ប្រធានាធិបតី​ចិន ប្រកាស​ជ័យជម្នះ​លើ​អំពើពុករលួយ​

892
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាស«ជោគជ័យដ៏លើសលប់»នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងគណបក្សកុំម្មុយនីស្តចិន ខណៈលោកនៅតែប្តេជ្ញាថា ការយុទ្ធនាការបោសសម្អាតអំពើពុករលួយនឹងនៅបន្ត។

ស៊ី បានសន្យាធ្វើសង្រ្គាមរហូតទាក់តែអំពើពុករលួយគ្រប់ប្រភេទត្រូវបានយកចេញពីគ្រប់ជាន់ថ្នាក់នៃគណបក្សកុំម្មុយនីស្ត គឺចាប់ពីកំរិត«ខ្លា»ថ្នាក់ខ្ពស់ដល់កំរិត«រុយ»នៅជាន់ទាប។

ក្នុងអំឡុងកិច្ចប្រជុំ២ដងក្នុងមួយទសវត្សរ៍នៃក្រុមមដឹកនាំជាន់ខ្ពស់បក្សកាលពីខែតុលាឆ្នាំ២០១៧ លោកស៊ីបានប្រកាសថា ការប្រយុទ្ធប្រឆាំងរបស់លោកទល់នឹងអំពើពុករលួយសំរេចបាន«កម្លាំងចលករដ៏លើសលប់»តែក្នុងការប្រកាសក្នុងអង្គប្រជុំរបស់ការិយាល័យនយោបាយរបស់បក្សកាលពីថ្ងៃសុក្រទី១៤ធ្នូ ឆ្នាំ២០១៨ លោកស៊ីបាននិយាយថា ការប្រយុទ្ធប្រឆាំងនេះឥឡូវទទួលបាន«ជោគជ័យលើសលប់»។

សារព័ត៌មានចិនCCTV បាននិយាយថា«ការផ្លាស់ប្តូរពីកម្លាំងជំរុញមកកាន់ជ័យជម្នះ ឆ្លុះបញ្ចាំងការវិនិច្ឆយដ៏សំខាន់មួយពីក្រុមមេដឹកនាំបក្ស»។

អង្គការប្រឆាំងអំពើពុករលួយចិនដ៏មានឥទ្ធិពលបានដោះស្រាយអំពើពុករលួយ៤៦៤.០០០ករណី និងបានដាក់ទោសមនុស្ស៤០៦.០០០នាក់នៅ៩ខែដើមឆ្នាំ២០១៨។

យោងតាមCCTVការិយាល័យនយោបាយបាននិយាយថា«យើងត្រូវកាត់បន្ថយករណីពុករលួយទាំងបង្ខំនិងទប់វាកុំអោយកើនឡើងអោយមានប្រសិទ្ធភាព»។

ស៊ីបានមានប្រសាសន៍ថា ត្រូវបន្តកិច្ចខិតខំរៀបចំក្រុមប្រឆាំងអំពើពុករលួយរបស់ចិនអោយទំនើបឡើងដើម្បីត្រួតមើលតាមដានសមាជិកបក្សនិងនិយោជិតរដ្ឋ។

គណៈកម្មាធិការអធិការកិច្ចជាតិថ្មីរបស់ចិនត្រូវបានបង្កើតឡើងកាលពីខែមីនា ដោយពង្រីកការប្រយុទ្ធប្រឆាំងអំពើពុករលួយដល់និយោជិតរដ្ឋទាំងអស់និងផ្តល់ការគាំទ្រផ្លូវច្បាប់ដល់ការស៊ើបអង្កេតផ្ទៃក្នុងបក្សនិងវិធីសាស្រ្តឃុំខ្លួន៕ដោយ៖វាសនា


ប្រធានាធិបតីចិន ស៊ី ជីនពីង

ទីតាំងផ្សាយពាណិជ្ជកម្ម