បះសក់​ពេល​ដឹង​ការចំណាយ​លើ​ការធ្វើដំណើរ​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា​

914
ចែករម្លែក
  • 315
    Shares

កាលវិភាគនៃការធ្វើដំណើរដ៏វីវក់របស់នាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី និងការឃោសនារបស់រដ្ឋាភិបាលលោក នៅរយៈពេល៤ឆ្នាំកន្លះមកនេះបណ្តាអោយអ្នកបង់ពន្ធឥណ្ឌាចំណាយប្រមាណ៦៥,៩ពាន់លានរូបពី(៩២០លានដុល្លារ)។

ដំណើរជុំវិញពិភពលោកចំនួន៨៤ដងតំរូវអោយរដ្ឋឥណ្ឌាចំណាយ២៨០លានដុល្លារអាមេរិក ខណៈរដ្ឋាភិបាលបានចំណាយ៦៤០លានលើការជំរុញឃោសនាគំរោងរបស់លោកម៉ូឌីនិងស្នាដៃរបស់លោក នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល។

ព័ត៌មានអំពីលុយដែលត្រូវចំណាយក្នុងការធ្វើដំណើរមួយជើងៗ បូករួមទាំងថ្លៃថែរក្សាយន្តហោះប្រធានាធិបតីAir India Oneនិងការបង្កើតបណ្តាញទូរស័ព្ទhotlineមួយត្រូវបានរដ្ឋមន្រ្តីម្នាក់ផ្តល់ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាម្នាក់។

ថ្លៃឃោសនា ដែលខ្លះដាក់រូបលោកម៉ូឌី ក៏ត្រូវបានរដ្ឋមន្រ្តីផ្តល់ជូនសភាផងដែរ។

ចាប់តាំងពីឡើងកាន់អំណាចមក លោកម៉ូឌីបានរក្សាការធ្វើដំណើរជុំវិញពិភពលោក ដោយជួបមេដឹកនាំពិភពលោកខ្លះ ដូចជាប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីជប៉ុនជាច្រើនលើកដើម្បីជំរុញឥទ្ធិពលឥណ្ឌានៅក្នុងកិច្ចការសកលលោកនិងធានាផលប្រយោជន៍យុទ្ធសាស្រ្ត។ដំណើរបស់លោកខ្លះ រួមមានជំនួបកំពូលមិនផ្លូវការជាមួយប្រធានាធិបតីចិននៅក្រុងវូហាន ត្រូវបានគេចាត់ទុកថាជាជោគជ័យការទូតមួយ។

ជំនួបរបស់លោកជាមួយមេដឹកនាំចិនកើតឡើងចំពេលមានការប្រឈមមុខគ្នានៅតំបន់ហេមពាន្ត ដែលត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមភាពល្អប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសមានប្រជាពលរដ្ឋច្រើនបំផុតទាំងពីរលើកលោកនេះ។

ទោះជាយ៉ាងណា ដំណើរខ្លះរបស់លោកបង្កបញ្ហាវិទាទ។ដំណើររបស់លោកទៅជប៉ុនកាលពីឆ្នាំ២០១៦ កើតឡើងតែបន្តិចក្រោយលោកម៉ូឌី បញ្ចុះថ្លៃប្រាក់រូពីឥណ្ឌាដល់ទៅ៨៦ភាគរយ ដោយបង្ខំអោយមនុស្សរាប់លាននាក់តំរង់ជួររង់ចាំដកនិងដូរលុយនៅធនាគារ និងនាំអោយក្រុមប្រឆាំងចោទប្រកាន់ថាលោកធ្វើដំណើរទៅក្រៅប្រទេស ក្នុងពេលប្រជាជនសាមញ្ញរងទុក្ខ។

ការធ្វើដំណើរខ្លះក៏ចម្លែកបន្តិច។កាលពីលោកទៅកាន់អាហ្រ្វិក ជាកន្លែងសម្លាប់និងស៊ីសាច់គោ លោកម៉ូឌី ដែលជាអ្នកជាតិនិយមហិណ្ឌូ ដែលគោរពគោដូចជាព្រះបានផ្តល់អោយអ្នកភូមិរ៉្វាន់ដានូវមេគោផ្តល់ទឹកដោះចំនួន២០០ក្បាល។

លោកក៏បានចុះហត្ថលេខាបង្កើតសាលាហាត់ប្រាណយោហ្កាមួយនៅក្នុងខេត្តយុនណានប្រទេសចិន និងបានសន្យាសហការជាមួយទឺកមេននីស្ថានអំពីយោហ្កានិងឱសងបុរាណឥណ្ឌា៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម