លោក ច្រឹ​ក សុខ​នី​ម ទទួល​សំឡេងគាំទ្រ​លើសលុប​ធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) អាណ្ណត្តិ​ថ្មី​

1000
ចែករម្លែក
  • 10
    Shares

​ដោយ បូ​រិ​ន / ភ្នំពេញ​: លោក ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong Brokerage ត្រូវបាន​ជាប់​ឈ្មោះ​ជា ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) អាណ្ណត្តិ​ថ្មី ជំនួស​លោក​បណ្ឌិត គីម ហ៊ាង អតីត​ប្រធាន CVEA​។ ការបោះឆ្នោត​ជ្រើស​ប្រធាន​ថ្មី​អាណត្តិ​ទី​៦​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​សមាជិក CVEA ៣៤​សំលេង​បោះ​ឱ្យ​លោក​លើ​៦៦​សំលេង​។

​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ព្រមទាំង​អ្នកចូលរួម​ជាច្រើនរូប​ទៀត​។

​បេក្ខភាព​ជន​ចំនួន​៤​រូប ដែល​ត្រូវបាន​ឈរឈ្មោះ​ឲ្យ​សមាជិក​បោះឆ្នោត​ជា​ប្រធាន​ថ្មី​រួមមាន​៖ ១-​លោក ច្រឹ​ក សុនី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong Brokerage ដែល​ទទួលបាន​សន្លឹក​ឆ្នោត​ច្រើនជាងគេ​គឺ​ចំនួន​៣៤​សន្លឹក ទី​២-​លោក វ៉ន ចាន់ថន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Towncity Real Estate ទទួលបាន​សន្លឹកឆ្នោត​ចំនួន​២៥​សន្លឹក និង​លោក សុ​ត វីរៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huttons CPL ទទួលបាន​សន្លឹកឆ្នោត​ចំនួន​៧​សន្លឹក​។

​សូមជម្រាបថា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ដំណើរការ​ចំនួន​៥ អាណត្តិ​មកហើយ ដោយ​មួយ​អាណត្តិ​មាន​រយៈពេល​២​ឆ្នាំ​។

​ប្រធាន​ស្ថាបនិក​សមាគម​អាណត្តិ​ទី​១ និង​ទី​២​គឺ លោក ស៉ឹ​ង ប៉ុណ្ណា​, ប្រធាន​សមាគម​អាណត្តិ​ទី​៣ លោក​ឧកញ៉ា ចេង ខេង និង​ប្រធាន​សមាគម​ដើម​អាណត្តិ​ទី​៤ លោក​ឧកញ៉ា សុខ ប៊ុន ប៉ុន្តែ​លោក​ត្រូវបាន​ជាប់ទោស ដោយសារ​វាយ​អ​តី​ពិធី​ការិនី សា​សា ហើយ​តួនាទី​ជា​ប្រធាន សមាគម​អ្នកវាយតម្លៃ​អចលវត្ថុ​កម្ពុជា​បាន​ធ្លាក់​មកលើ លោក គីម ហ៊ាង និង​អណ​ត្តិ​ទី​៥​គឺ​លោក គីម ហ៊ាង ដដែល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម