កិច្ចប្រជុំ​ពិភាក្សា​ស្តីពី ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​បា​ស៊ី​ភិ​ក (APPF)

711
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ កិច្ចប្រជុំ​មួយ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​បា​ស៊ី​ភិ​ក (APPF) នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​

​កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព​លោក​បណ្ឌិត នួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដោយមាន​ការចូលរួម​ពី លោក និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩ រដ្ឋសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​ពិធីការ និង​ដឹកជញ្ជូន លោក​នូ ផល្លា តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប ប្រធាន​-​អនុប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​។​

​សូមបញ្ជាក់​ផងដែរ កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​បា​ស៊ី​ភិ​ក (APPF) នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​៕

ទីតាំងផ្សាយពាណិជ្ជកម្ម