វៀតណាម​ឈ្នះ​ពាន​AFF Suzuki Cup ដោយសារ​ការទា​ត់រប​ស់អា​ញ់​ឌឹ​ក​

1061
ចែករម្លែក
  • 97
    Shares

វៀតណាមបានឈ្នះតំណែងជើងឯកសហព័ន្ធបាល់ទាត់អាស៊ាន(AFF)ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយសារការទាត់បាល់ធ្លាក់មិនទាន់ដល់ដី(វ៉ូឡី)ពីសំណាក់កីឡាករ អាញ់ឌឹក និងធានាបានជ័យជម្នះ១-០ទល់នឹងក្រុមម៉ាឡេស៊ីនៅក្នុងការប្រកួតជើងទី២នៅក្រុងហាណូយកាលពីយប់ថ្ងៃសៅរិ៍។

វៀតណាមបានឈ្នះពាននេះម្តងកាលពីឆ្នាំ២០០៨និងការទាត់ដ៏ល្អរបស់អាញ់ឌឹកនៅតង់ទី១ផ្តល់ក្តីសង្ឃឹមសំរាប់ក្រុមលោកប៉ាក ហាងសេវនិងអ្នកទស្សនាប្រមាណ៤ម៉ឺននាក់ក្នុងកីឡដ្ឋានមីឌិញដែលលក់សំបុត្រអស់គ្មានសល់។

ក្រោយឈ្នះពាននេះ ក្រុមវៀតណាមនឹងប្រកួតវគ្គផ្តាច់ព្រាត់ក្នុងការដណ្តើមពានAsian Cupនៅអារ៉ាប់រួមអេមីរ៉ាតនាខែមករា ដោយក្រុមលោកប៉ាកត្រូវប៉ះអ៊ីរ៉ង់ អ៊ីរ៉ាក់និង​យែម៉ែន៕ដោយ៖វាសនា

កីឡាករវៀតណាម អបអរក្រោយបំបាក់ក្រុមម៉ាឡេស៊ីដណ្តើមបានពានAFF Suzuki Cup

ទីតាំងផ្សាយពាណិជ្ជកម្ម